បច្ចេកទេសដាំឈូក !!

485

បច្ចេកទេសដាំឈូកយកគ្រាប់
ប្រភេទពូជ៖ជ្រើសរើសប្រភេទពូជឈូកបាយព្រោះពូជនេះបានផលច្រើននិងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌ ដែលមានរយៈពេលដាំ ៦ខែ។
fcaddbd9-3ecd-4431-82a2-4591ee8c0ba0


ការរៀបចំដី៖
-ជ្រើសរើសយកស្រែប្រភេទដីបាតភូមិ ព្រោះវាជាដីសម្បូរជីជាតិ
-មុនពេលដាំត្រូវភ្ជួរដី១ទៅ២ដង ដើម្បីកម្ចាត់ស្មៅ បន្ទាប់មកពេលភ្ជួររួចហើយ ទុកដីរយៈពេល៣ទៅ ៧ថ្ងៃទើបភ្ជួរលើកទី២និងរាស់ដីឲ្យរាបស្មើជាការស្រេច។
-ក្រោយពីរៀបចំដីរួចចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែដើម្បីឲ្យងាប់ស្មៅហើយបន្ទាប់មកទៀត -ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ ចន្លោះពីគ្នា៣តឹក។
ឈូក
12140775_347359972054776_7901015700558449814_n-138
Lotus (14)
Lotus (13)
ការថែទាំ៖
-ក្រោយឈូកដាំបានរយៈពេល៧ទៅ១៥ថ្ងៃវាចាប់ផ្ដើមដុះសន្លឹកហើយត្រូវចាប់ផ្តើមដើរដកស្មៅ ដើម្បីឲ្យឈូកដុះលូតលាស់លឿន។
-ក្នុងអំឡុងពេលនេះ ចាំបាច់ត្រូវរក្សាទឹកក្នុងស្រែមិនឲ្យលើសពី១ម៉ែត្រនោះឡើយដើម្បីការពារសត្វចង្រៃស៊ីស្លឹក ឬដើមឈូកដែលយើងត្រូវបាញ់ថ្នាំកំចាត់វា និងការដាក់ជី
-ដំណាំឈូកមានសត្វចង្រៃបំផ្លាញមួយចំនួនដូចជា សត្វក្រាវាមូលកករឈូក អត់បានផលពេលខ្លះទៅមានដង្កូវវាគ្រាប់ ខ្យងក៏មកស៊ីទៀតចឹងវាប្រឈមច្រើនតែខែវស្សាវាមិនសូវប្រឈមតែបើខែប្រាំងវិញវាសម្បូរជាង។
-ទោះជាឈូកមានអាយុរហូត៦ខែប៉ុន្តែក្រោយពីដាំបានរយៈពេល៣ខែឈូកអាចប្រមូលផលបានបណ្ដើរៗហើយ។
Lotus (12)
Lotus (11)
Lotus (10)
Lotus (9)
Lotus (7)
Lotus (6)
Lotus (5)
Lotus (4)
Lotus (3)
Lotus (2)
Lotus (1)
អត្ថបទដកស្រង់៖វិទ្យុអាស៊ីសេរី

ចែករំលែកបន្តដល់បងប្អូនកសិករយើងផង!

ការលើករង
-រងម្រះត្រូវមានទទឹងរង១មនឹងកំពស់រង៣០ស.ម(រដូវវស្សា៤០ស.ម) ។
-ប្រើជីទ្រាប់បាត២០-២០-១៥ ចំនួន៤០ក្រាមលាយជាមួយលាមកសត្វ ឬកំប៉ុស្ត៣គីឡូក្រាម។ ជ្រុំអោយសពទៅក្នុងរងមុនពេលដាំ ។
-គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ ។
-បោះបង្គោលទ្រើងនិងចងសំណាញ់ទ្រើងអោយហើយមុនពេល
យកកូនមកដាំ ។

ការធ្វើដីបណ្តុះកូន
-ធ្យូងអង្កាម(ត្រាំទឹកចំនួន២យប់,ដាក់វាអោយស្រស់ទឹក)ចំនួន៣ធុងស្ពេត្រូ ។
-លាមកគោម៉ត់ចំនួន២ធុងស្ពេត្រូ ។
-ដីមានជីជាតិឬដីតំបូកម៉ត់ចំនួន១ធុងស្ពេត្រូ។
ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីងឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
-មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ។
-បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់។

ការបណ្តុះកូន
-ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពី
ពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។
-ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ(មិនត្រូវសង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)
-យកគ្រាប់ម្រះដែលបានផ្អាបរយះពេល
២យប់យកមកបណ្តុះ។
-ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ។
-ជំម្រៅពីរដងនៃទទឹងគ្រាប់ ។
-បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដីនិងគ្រាប់ស្អិតជាប់គ្នា។
-យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន។
-ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅ
ដាំបាន ។

ការពង្រឹងកូន
-កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី ៩ ទៅ ១២ថ្ងៃ
-ត្រូវពង្រឹងកូនម្រះរយះពេល ៤ ទៅ៥ថ្ងៃមុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ) ។
-មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ ( Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់ ។

ការដាំកូន
-ដាំកូនម្រះនៅពេលរសៀល
-របៀដកកូនម្រះចេញពីថាសបណ្តុះគឺយកម្រាមរុញបាតថាសឡើង
លើហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗដើម្បីកុំអោយដាច់ឬសកូនម្រះ
-ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា ។

ការដាក់ជី
-រង់គ្របប្លាស្ទិចឬគ្របចំបើងត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី ។
-ដាំកូនម្រះបានរយៈពេល១សប្តាហ៍ត្រូវដាក់ជីចំងាយ១០ស.មពីគល់ដំណាំ ។
-ដាំកូនម្រះបានរយៈពេល២សប្តាហ៍ត្រូវដាក់ជីចំងាយ១៨ស.មទៅ២៥ស.មពីគល់ដំណាំ ។
-ដាំកូនម្រះបានរយៈពេល៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។
-ដាក់ជីរៀងរាល់៧ទៅ១៥ថ្ងៃម្តងអាស្រ័យទៅតាមប្រភេទដី(ដីខ្សាច់ដាក់ជីញឹកញាប់តែតិចជាងដីល្បាយច្រើនជាងខ្សាច)។ ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។

ការស្រោចទឹក
-ស្រោចទឹកពេលព្រឹក និងអោោយបានទៀងទាត
-មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ។
-ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។

ការថែទាំ
-ជំងឺទំលឿងស្លឹកមានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត
-ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាច្រើននៅលើស្លឹក(ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb, ។ល។)
-ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះរួចក្លាយជាដង្កូវដែលធ្វើអោយរលួយ។(ប្រើនុយអន្ទាក់ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)
-ចៃកើតឡើងញឹកញាបនៅខាងក្រោមស្លឹក(ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)

ការប្រមូលផល
-ទំហំតម្រូវទៅតាមទីផ្សារ
-បេះនៅពេលព្រឹកដោយប្រើកន្ត្រៃកាត់ទង
-ធ្វើចំណាត់ថ្នាក់ ។ល។

ប្រភពៈSambath Tem

1

2

3

5

6

7

8

9

12

47246_10152163805255722_915742351_n

65086_712668048827998_7629862012564519079_n

67392_362428823937647_1187645791619362367_n

150134_10152163805010722_450623088_n

155153_10152163806990722_1674917602_n

253179_10152163806475722_161329114_n

284016_10152163803360722_1384356136_n

285173_10152163804100722_1212155963_n

 

305023_10152163803645722_260010156_n

310214_10152163805885722_842489909_n

400879_10152163806620722_1354040699_n

601364_10152163804320722_1955449609_n

601536_10152163807710722_341605603_n

 

10403311_714576268637176_5350777386658880678_n

12375957_1652436988348027_7020690109540414193_n

12661845_960260340735433_3942117719314858770_n

 

A

B

 

C

D

E

f

Untitled-1

SHARE