ដើម្បីបង្ការ​​ជំងឺ​ពុក​ធ្មេញ​និង​មហារីក​មាត់ បងប្អូនគួរតែពិសាតែបៃតងព្រោះតែ…

1144

ការ​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​មួយ​បាន​បញ្ជាក់​ថា តែ​បៃ​តង​អាច​ជួយ​បំ​បាត់​ក្លិន​​ដង្ហើម​អា​ក្រក់​បាន ​។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​របស់​ប្រ​ទេស​អុី​ស្រា​អែល​បាន​រក​ឃើញ​ថា សមាស​​ធាតុ​ប្រ​ឆាំង​នឹង​អុក​ស៊ីដ​កម្ម​របស់​តែឈ្មោះ​ polyp henolsអាច​បំ​ផ្លាញ​ចោល​សមាស​ធាតុ​មួយ​ចំនួន​នៅ​ក្នុង​មាត់​ដែល​សមាស​ធាតុ​ទាំង​នោះ​គឺ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​មាន​ដង្ហើម​មិន​ល្អ ធ្វើ​ឱ្យ​ពុក​ធ្មេញ​និង​​​ម​ហារីក​មាត់​​ទៀង​ផង ។​

d05d6dbd27708ceaaacb78ada4a6cef7f4b83466
ទោះ​ជា​យ៉ាង​ណា ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​សុខ​ភាព Archives of​ Oral​ Biology ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អុី​ស្រា​អែល​បាន​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​ដោយ​និយាយ​ថា​៖«ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ការ​ចាប់​អា​រម្មណ៍​ខ្លាំង​លើ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​របស់​តែ​បៃ​តង​ ជា​ពិសេស​សុខ​ភាព​មាត់​ធ្មេញ​»។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​បន្ត​ថា ៖«សារ​ធាតុ polyphenols​ដែល​គេ​ឱ្យ​ឈ្មោះ​ថា epigallocatechin​3 gallate​(EGCG)បាន​ផ្សំគ្នា​បង្កើត​បាន​ជា​សមាស​ភាព​ដ៏​ចាប់​អារម្មណ៍​បំ​ផុត​នៅ​ក្នុង​ស្លឹក​តែ​បៃ​តង​ ។ polyphenols​របស់​ស្លឹក​តែ​មាន​គុណ​ប្រ​យោជន៍​ប្រ​ឆាំង​នឹង​វី​រុស​ដែល​ត្រូវ​បាន​គេ​ជឿ​ថាជួយ​បង្ការ​​ជំ​ងឺ​គ្រុន​ក្តៅ​»។

gd-2

តែ​បៃ​តងមិន​ខុស​គ្នា​ប៉ុន្មាន​ពី​​តែ​ពណ៌​ខ្មៅ​នោះ​ទេ ​​ប៉ុន្តែ​ដោយ​ឆ្លង​កាត់​និ​តិ​វិធី​នៃ​ការ​កែ​ច្នៃ​ផ្សេង​ពី​គ្នា​ទើប​ធ្វើ​​​ឱ្យ​វា​មាន​សារ​ធាតុ​កា​ហ្វេអុីន​តិច​បំ​ផុត​និង​សម្បូរ​​ដោយ​សមាស​ធាតុ polyphenols ។

green-tea21

​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ តែ​បៃ​តង​ត្រូវ​បាន​គេ​ផឹក​នៅ​ទូ​ទាំង​ប្រ​ទេស​ចិន​និង​អា​ស៊ី​បូ​ព៌ា​ ហើយ​បន្ទាប់​មក​ដោយ​សារ​តែ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​របស់​វា​ តែ​បៃ​តង​ក៏​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​រហ័ស​បំ​ផុត​នៅ​ចក្រភព​អង់​គ្លេស​ ។​ ដោយឡែក​ ការ​សិក្សា​ពី​លើក​មុន​ៗ​បាន​រក​ឃើញ​ថា តែ​បៃ​តង​អាច​ជួយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ម​ហារីក​​ ជំ​ងឺ​បេះ​ដូង​ ជួយ​ធ្វើ​ឱ្យ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ថយ​ចុះ​និង​ថែម​ទាំង​ជួយ​បំ​បាត់​ជំ​ងឺ​ញ័រ​កន្ត្រាក់​និង​ភ្លេច​ភ្លាំង​បាន​ទៀត​ផង ៕

1504339977-18a

What Tooth Decay Looks Like in a Grownup Human Mouth
What Tooth Decay Looks Like in a Grownup Human Mouth
SHARE