បច្ចេកទេស​ធ្វើ​ល្បាយ​កម្ចាត់​ស្មៅ​គ្រប​គល់​ដំណាំ និង​ជំរុញ​ការលូតលាស់​ដល់​រុក្ខជាតិ​

178

+ អត្ថប្រយោជន៍​

– ជំរុញ​ការលូតលាស់​ដល់​រុក្ខជាតិ​
– កាច់​បំបែក​ជី​កំ​ប៉ុ​ស្ត​បាន​លឿន​រហ័ស (​ស្លឹកឈើ ចំបើង ស្មៅ​…)

– ប្រើ​រំលាយ​គល់​ជញ្ជ្រាំង​ត្រឹមតែ 7-10 ថ្ងៃ​
– ពិសេស​សំរាប់​អ្នក​គ្រប​ស្មៅ​នៅ​គល់​ដំណាំ ។​
+ ធាតុ​ផ្សំ​
– សំបុក​កណ្ដៀរ កន្លះ​គីឡូ​
– បាយ 5 គីឡូ​
– ទឹកស្អាត 200 លីត្រ​
+ របៀប​ធ្វើ​
– ច្របល់​បាយ និង​សំបុក​កណ្ដៀរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​
– ដាក់​ក្នុង​ធុង​ចាក់ទឹក​ចូល​គ្រប​ឲ្យ​ជិត ផ្អាប់​ទុក​រយៈពេល ៧​ថ្ងៃ អាច​យកមកប្រើ​បាន ។​
– ពេល​គ្រប់​៧​ថ្ងៃ យើង​ចាក់​យក​ទឹក​ជី​ចេញ ទុក​៣០% ក្នុង​ធុង​ថែមបាយ ៥​គីឡូ ផ្អាប់​ទុក​៣​ថ្ងៃ ចាំ​ថែម​ទឹក​ឲ្យ​ពេញ ធុង​ផ្អាប់​៧​ថ្ងៃ យើង​នឹង​បាន​ជី​ប្រើ​ម្ដងទៀត ។ ធ្វើ​ដូចគ្នា​បន្ត​យើង​នឹង​បាន​ជី​ប្រើ​រហូត​ដោយ​មិនបាច់​ទៅ​ជីគ​សំបក កណ្ដៀរ​ទេ ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE