អាហារ នេះកាន់តែញុំាច្រើន កាន់តែឡើងមុនធំៗពេញមុខ!

190

១-សូកូឡា៖មនុស្សគ្រប់គ្នាចូលចិត្តញ៉ាំសូកូឡា ព្រោះវាមានរសជាតិឆ្ងាញ់ ជាប់មាត់ជាងរសជាតិដទៃ។ ទន្ទឹមនឹងរសជាតិកាន់តែឆ្ងាញ់នេះ សូកូឡាជាផ្នែកមួយធ្វើឲ្យមុនកាន់តែរីកធំលើផ្ទៃមុខ ដោយសារវាមានផ្ទុកជាតិស្ករច្រើន។ ដូច្នេះអ្នកគួរបរិភោគតិចតួចបានហើយ។

២-អាហារបំពង ឬ ចៀន៖អាហារប្រភេទនេះបើអ្នកកាន់តែញ៉ាំ កាន់តែឡើងមុនច្រើនលើផ្ទៃមុខ ព្រោះវាសំបូរខ្លាញ់។ មិនតែប៉ុណ្ណោះ ក៏អាចធ្វើឲ្យធាត់បានដែរ ។

៣-នំប៉័ង ៖ដោយសារតែនំប៉័ងមានផ្ទុកសារធាតុម្យ៉ាងគឺ Gluten ដែលអាចធ្វើឲ្យរលាកដល់ប្រព័ន្ធរំលាយអាហារ និងមានទុក្ខទោសដល់ផ្ទៃមុខ ដែលជាហេតុបណ្តាលឲ្យកើតមុន។ មានមនុស្សមិនតិចទេ ចូលចិត្តញ៉ាំអាហារពេលធ្វើដំណើរ ជំនួសឲ្យការញ៉ាំបាយ ម្ហូប ដែលកាន់តែញ៉ាំនំប៉័ងច្រើន កាន់តែធ្វើឲ្យងាយកើតមុន យ៉ាងងាយស្រួល។

៤-គ្រឿងស្រវឹង៖គ្រឿងស្រវឹង សុទ្ធតែកំពូលភេសជ្ជៈបណ្ដាលឲ្យកើតមុនយ៉ាងលឿនបំផុត។ នៅពេលអ្នកស្រាបៀរច្រើន អ្នកតែងឈឺបត់ជើងតូច ហើយពេលបត់ជើងតូចកាន់ទេច្រើន ជាតិទឹកក្នុងខ្លួនក៏កាត់បន្ថយដែរ ដែលនេះហើយធ្វើឲ្យអាចកើតមុនបាន ព្រោះបាត់សារជាតិទឹកច្រើនក្នុងខ្លួន។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចធ្វើឲ្យអ្នកឈឺក ថែមទៀត។

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE