វិធីរក្សាទុកគ្រាប់ពូជបែបងាយៗ ចៀសផុតពីការបំផ្លាញរបស់សត្វល្អិត និងកណ្តុរ

142

គ្រាប់ពូជ ដែលយើងរក្សាទុកសម្រាប់ដាំនៅរដូវក្រោយ តែងតែជួបប្រទះនូវបញ្ហាជាច្រើន ដូចជាសត្វល្អិតបំផ្លាញ ឬជំងឺ។ ក្រៅពីសត្វល្អិត និងជំងឺ ក៏នៅមានសត្វកណ្តុរ ដែលជាសត្វចង្រៃបំផុតដែរ។ មានកសិករខ្លះ ថែរក្សាទុកគ្រាប់ពូជ ដោយច្រកទុកក្នុងថង់ក្រណាត់ ឬទុកក្នុងស្មុគ។

វិធីនេះក៏នៅមានពេលខ្លះមិនអាចគេចផុតពីការបំផ្លាញរបស់សត្វកណ្តុរបានទេ។ នៅពេលនេះ យើងខ្ញុំសូមចែករំលែកនូវបទពិសោធន៍នៃការរក្សាទុកគ្រាប់ពូជបានយ៉ាងល្អ ព្រមទាំងអាចជៀសផុតពីការបំផ្លាញ របស់សត្វកណ្តុរបានផងដែរ គឺយកគ្រាប់ពូជបន្លែដូចជា ត្រសក់ សណ្តែកកួរ ត្រប់ ល្ពៅ ឃ្លោក មកហាលឲ្យស្ងួត រួចយកទៅដាក់នៅក្នុងសំបកននោងទុំ រួចចងវាព្យួរទៅនឹងធ្នឹមចង្រ្កានបាយ។

ធ្វើដូចនេះ កណ្តុរមិនអាចបំផ្លាញគ្រាប់ដំណាំយើងបានឡើយ ពីព្រោះសំបកននោងទុំ វារឹងក្រៀម មានលក្ខណៈពិសេសមួយទៀត គឺគ្រាប់ពូជដែលនៅក្នុងនោះ នឹងមានដំណុះល្អជាងរក្សាទុកនៅកន្លែងផ្សេងទៀតផង។

ស៊ិន អង្គារសាធ

SHARE