វិធីធ្វើនំអន្សមខ្នុរឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

76

+គ្រឿងផ្សំ
-អង្ករដំណើប ១គីឡូត្រាំទឹក​ ១សន្ទុះស្រង់ទុក
-សាច់ខ្នុរ​ហែកជាចំរៀកតូច ១ចាន
-ខ្ទិះដូង ៤០០មីលីលីត្រ-សាច់ដូងកោស ១ចាន-អំបិល កន្លះស្លាបព្រាកាហ្វេ-ស្ករស ១៥០ក្រាម-ស្លឹកចេក ១ដុំហែក​តូចៗល្មម+វិធីធ្វើ
-មុន​ដំ​បូង​យក​​ឆ្នាំង​ដាក់​​លើ​ភ្លើង​ បន្ទាប់​មក​​ចាក់​ខ្ទិះ​ដូង​​ចូល​កូរ​វា​​​មួយ​​ភ្លេត​សិន​
-យក​​​សាច់​ដូង​​កោស, អំបិល​ ​និងស្ករស​​ដាក់​ចូល​កូរ​ឱ្យ​​វា​រលាយ​ស្ករ​ប្រហែល​ជា​ ៥នាទី​-បន្ទាប់​ពី​រលាយ​ស្ករ​​ដាក់​សាច់​ខ្នុរ​ចូល​មុន​ឆា​​​បន្តិច​សិន​ ទើប​ដាក់​​​អង្ករ​​ចូល​​ឆា​ច្រ​បល់​​ចូល​គ្នា​​ទាំង​អស់
-បន្ត​ឆា​រហូត​ទាល់​តែ​ឡើង​​ស្ងួត​ហើយ​​ស្អិត​ប្រ​ហែល​ជា​ ១០​នាទីដួស​វា​​ទុក​ឱ្យ​ត្រជាក់​សិន។
-បន្ទាប់​ពី​​ត្រ​ជាក់​​ហើយ​​​ចាប់​ផ្តើម​​វេច​នំ​ យក​ស្លឹក​​ចេក​ដូស​​វា​ដាក់​ ៣ស្លាប​ព្រា​បាយ​​​​មូរ​ខ្ចប់​ជា​រាង​វែង​​កាច់​បត់​ក្បាល់​ទាំង​សង​​ខាង​-ពេល​ដែល​វេច​​រួច​​យក​វា​​ទៅ​ដាក់​​ចំ​ហុយ​ប្រ​ហែល​ជា ៣០-៤០​នាទី​ឆ្អិន​​បាន​ញ៉ាំ​ហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE