វិធីចាប់កណ្តុរ ដែលបំផ្លាញដំណាំផ្សេងៗ ជាពិសេសទៅលើដំណាំស្រូវដោយមិនចាំបាច់ដាក់នុយ

1052

ប្អូនប្រុស នង សុវណ្ណ ជាកសិកររស់នៅភូមិកណ្តោល ឃុំពោធិអង្ក្រងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ គាត់មានបទពិសោធន៍មួយយ៉ាងសាមញ្ញ ដែលចាប់កណ្តុរដោយមិនចាំបាច់ដាក់នុយ ដោយធ្វើគែបពីឫស្សី សំរាប់ដាក់ចាប់កណ្តុរដែលបំផ្លាញដំណាំផ្សេងៗ ជាពិសេសទៅលើដំណាំស្រូវ ។បទពិសោធន៍នេះ ប្អូនប្រុសចេះពីក្រុមនាយទាហាន ដែលប្អូនប្រុសធ្វើទាហានប្រចាំការនៅក្នុងព្រៃ នាខេត្តកោះកុង ក្នុងតំបន់ផ្លូវ ៥៦ កោះកុងលើ ។ ចំពោះគែបដែលប្អូនប្រើ មានលក្ខណៈខុសគេបន្តិច ដោយប្អូនកែច្នៃដាក់ទ្រនុងមួយទៀតដើម្បីឲ្យវារឹងមាំដើម្បីដាក់អន្ទាក់សត្វមានប្រសិទ្ធភាព ។ ចំពោះរបៀបធ្វើបង្ហាញជូនដូចខាងក្រោម :

១.របៀបធ្វើគែបឧបករណ៍ និងសំភារៈផ្សេងៗ សំរាប់ធ្វើគែប មាន ឫស្សី ដែកគោល ខ្សែយឺត និងកៅស៊ូ(មើលរូបភាពគែប)

២. របៀបដាក់គែបជាទូទៅការដាក់គែបត្រូវរើសកន្លែងណា ដែលជាផ្លូវរបស់សត្វកណ្តុរចេញចូលមាត់រន្ធ នៅកន្លែងមានកណ្តុរបំផ្លាញក្នុងស្រែ ដោយយកគែបដាក់កាត់ទទឹងផ្លូវ ហើយដាក់បញ្ឈរ

៣. ពេលវេលាពេលវេលាដែលសមស្របចំពោះការដាក់គែប គឺពេលល្ងាច លុះព្រឹកឡើងទើបទៅមើល និងយកកណ្តុរ និងគែបត្រឡប់មកវិញ ។ ឧបករណ៍គែបនេះមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការកំចាត់កណ្តុរ ដោយមិនចាំបាច់ប្រើនុយបំពុលដែលប៉ះពាល់ដល់ សុខភាព និងបរិស្ថាន។

ប្រភព៖ www.cen.com.kh

SHARE