បាយឆាកាពិឆ្ងាញ់អស់ទាស់!

79

គ្រឿងផ្សំ៖ បាយស ១កូនចានចង្កឺះ, កាពិ ២ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ។ គ្រឿងផ្សំសាច់បីជាន់ឆាផ្អែម៖ សាច់បីជាន់ ១៥០ក្រាម ហាន់ស្តើងៗល្មម, ទឹក ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ, ស្ករត្នោត ៣ស្លាបព្រាបាយ។ គ្រឿងបន្ថែមសម្រាប់ទទួលទានជាមួយ៖ ស៊ុតក្រឡុកចៀន ហាន់ជាសរសៃៗ, ពងទាប្រៃស្ងោរ, សាច់ក្រក់ចៀន ហាន់ជាបន្ទះៗ, បង្គាក្រៀម (លីងក៏បាន អត់ក៏បាន), ស្វាយ សាប់ ឬ ហាន់ជាសរសៃៗ, សណ្តែកកួរ ហាន់ល្អិតៗ, ត្រសក់ ចិតបន្ទះៗ, ខ្ទឹមក្រហម ម្ទេស ហាន់ និងក្រូចឆ្មារ (តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់ស្ករត្នោត ចូលកូរឲ្យរលាយ ហើយដាក់សាច់បីជាន់ ទឹក និងទឹកស៊ីអ៊ីវ ចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី រួចដួសដាក់ចានទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមចិញ្ច្រាំ ចូលរំលីងឲ្យឈ្ងុយ ហើយដាក់កាពិ ចូលច្របល់ឲ្យរលាយ រួចដាក់បាយ ចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ឆ្អិនហើយដួសដាក់ចាន

៣.រួចរាល់អស់ហើយរៀបចំសម្រាប់ទទួលទាន យកចានដាក់រៀបបាយឆាកពិ សាច់បីជាន់ឆាផ្អែម និងគ្រឿងបន្ថែមទាំងអស់ (គ្រឿងបន្ថែមអាចតាមចំណូលចិត្តដាក់ ឬមិនដាក់មួយណាក៏បាន)៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE