វិធីធ្វើស្ងោរជ្រក់ត្រយូងចេកសាច់មាន់ (មានវីដេអូ)

152

គ្រឿងផ្សំ៖ សាច់មាន់ ៥០០-៦០០ក្រាម កាប់ជាដុំៗ, ទឹក ៨០០មីលីលីត្រ, ដុំស៊ុប ១ដុំ, ត្រយ៉ូង ១ផ្លែល្មម កាត់ជាដុំៗ (ដាក់ត្រាំទឺកចោលមួយសន្ទុះ), ខ្ទិះដូង ៨០០មីលីលីត្រ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសហាន់, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ក្រូចឆ្មារ និងជីស្ងោរជ្រក់ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុនមាន់ចូល ទុកអោយពុះ។ ដាក់អំបិលចូលបន្តិច រួចដាក់រំដេង គល់ស្លឹកគ្រៃ ម្ទេសហាន់ចូល ទុក​មួយរំពុះ។ ដាក់សាច់មាន់ចូល ទុកអោយសាច់ឆ្អិនបន្តិច រួចដាក់ស្ករស ទឹកត្រីចូល ច្របល់ចូលគ្នាអោយសព្វ។ ដាក់ខិ្ទះដូងចូល រួចដាក់ត្រយ៉ូងចេកចូល កូរចូលគ្នា ឆ្អិនហើយដាក់ស្លឹកក្រូចសើច ច្របាច់ក្រូចឆ្មារចូល ជាការស្រេច៕

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE