របៀបធ្វើបង្គាអាំងអំបិលម្ទេស!

105

+គ្រឿងផ្សំ៖-បង្គាស្រស់ -ម្ទេសដៃនាង -ខ្ទឹមស-អំបិល -ក្រូចឆ្មារ -ប្រេងឆា រឺ ប្រេងអូលីវ
+វិធីធ្វើ-យកអំបិល ខ្ទឹមសរ និងម្ទេសដៃនាង មកបុកបញ្ចូលគ្នាអោយម៉ត់ បន្ទាប់មកយកក្រូចឆ្មាមួយចំហៀងមកច្របាច់លាយជាមួយគ្រឿងដែលបុកហើយ រួចបន្ថែមប្រេងអូលីវចូលបន្តិច បន្ទាប់មកយកគ្រឿងនេះទៅលាយច្របល់ជាមួយបង្គាទុកប្រាំនាទី ទើបយកមកដោតចង្កាក់ដើម្បីអោយខ្លួនបង្គាត្រង់ងាយស្រួលអាំង។
-បង្គាអាំងនេះយើងអាចញាំ ជ្រលក់ជាមួយ ទឹកត្រីកោះកុង រឺទឹកម្រេច តាមចំណូលចិត្តរបស់អ្នក។

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE