លុយជាង៥000លានដុល្លារចូរទៅក្នុងក្រុមហ៊ុន Alibaba របស់JackMa ក្នុងរយៈពេលតែ១៥ នាទីប៉ុណ្ណោះដោយសារតែ…

1086

ក្រុមហ៊ុន​ Alibaba អាចរកចំណូល​ពី​ការលក់​បាន​ដល់ទៅ ៥.០០០ ​លាន​ដុល្លារអាមេរិកក្នុង​រយៈពេល ១៥ នាទី​ដំបូងនៃ​ទិវាអ្នកនៅលីវនាំគ្នាដើរ​ទិញ​ទំនិញ (Single’s Day) ដែលរៀបចំរាល់​ថ្ងៃទី ១១ វិច្ឆិកា ​រៀងរាល់ឆ្នាំ​ក្នុងប្រទេសចិន។​

14938329_1160248240695073_1070945043981241031_n 23231669_1838407366171997_6655582756463303929_n 19030447_10155071940280033_7871689642058150238_n

​នេះ​គឺជា​ឯតទគ្គកម្ម​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ​របស់​មហាសេដ្ឋី ជែក ម៉ា ខណៈកាលពី​ឆ្នាំមុនក្រុមហ៊ុនរកបាន ៥.០០០ លាន​ដុល្លារដូចគ្នា តែត្រូវចំណាយពេល ១ ម៉ោងឯណោះ។

11-14

Employees work at a sorting centre of Zhongtong (ZTO) Express ahead of the Singles Day shopping festival, Chaoyang District, Beijing, November 8, 2015. REUTERS/Jason Lee

9-19 8-21

រឹតតែអស្ចារ្យគឺថា ​តួលេខ​នៃ​ការជួញដូរ​ច្រើន​បំផុត​ក្នុង​មួយ​វិនាទី​បាន​ឡើងដល់ ៣២៥.០០០ ដង ធៀប​នឹង​ឆ្នាំទៅមិញ គឺ​មាន​ត្រឹមតែ ១៧៥.០០០ ដងប៉ុណ្ណោះ​។​

7-28

(141111) -- XIANGYANG, Nov. 11, 2014 (Xinhua) -- Workers sort out packages in a dispatching center of China Postal in Xiangyang,  central China's Hubei Province, on Nov. 11, a holiday of "Singles Day" that has become China's busiest online shopping day. (Xinhua/Wang Hu)

5-33

​បើ​គិត​ត្រឹម​រយៈពេល ២ នាទី និង ១ វិនាទី ដំបូង ក្រុមហ៊ុននេះអាច​រកចំណូលបាន ១.០០០ ​លាន​ដុល្លារ ពី​ការទិញ​ទំនិញ​ដ៏​ច្រើន​លើសលប់​របស់អតិថិជន​។ កាលពី​ឆ្នាំមុន ពេញ​មួយថ្ងៃ​នៃ​ទិវា Single’s Day ក្រុមហ៊ុន Alibaba រកចំណូលបាន​សរុប ១៧,៨ ពាន់​លាន​ដុល្លារ ហើយ​ឆ្នាំនេះ​ចំណូល​សរុបត្រូវគេ​រំពឹងថា​នឹង​កើនឡើងហួសពី​ឆ្នាំមុនទៅទៀត​។

1-76 4-43 2-66

 

 

SHARE