ញាំមីសួគ្រឿងសមុទ្រ ឆ្ងាញ់អស់ទាស់ (មានវីដេអូ)

258

គ្រឿងផ្សំ៖

-មីសួ ១៥០ក្រាម

-សាច់ចិញ្រ្ចាំ ៥០ក្រាម

-បង្គា ៥-៦ បកសំបក

-មឹក ២-៣ កាត់កង់ៗ

-ប៉េងប៉ោះ ១ផ្លែល្មម កាត់ជាដុំៗល្មម ឬតាមចំណង់ចំណូលចិត្ត

-ខ្ទឹមបារាំង ពាក់កណ្តាល ហាន់ជាបន្ទះស្តើងល្មម ឬតាមចំណង់ចំណូលចិត្ត

-ស្លឹកខ្ទឹម ២ដើម កាត់ខ្លីល្មម

-ខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ តាមចំណង់ចំណូលចិត្ត

-ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ៣ស្លាបព្រាបាយ

-ស្ករ ២ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

-ទឹកធម្មតា ៤ស្លាបព្រាបាយ

វិធីធ្វើ៖

១.ដាក់ទឹកចូលខ្ទះ ដាក់សាច់ចិញ្រ្ចាំ និងទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វ សាច់ឆ្អិនហើយដួសដាក់ចាន ទុកមួយឡែក

 

២.យកមីសួដាក់ស្រុះឲ្យទន់ ហើយស្រង់ចេញ ទុកមួយឡែក

 

៣.យកបង្គា និងមឹកស្រុះប្រហែល ២នាទី រួចស្រង់ចេញ ទុកមួយឡែក

 

៤.យកចានដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ម្ទេសហាន់ ខ្ទឹមចិញ្រ្ចាំចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ចិញ្រ្ចាំ​ បង្គា មឹក និងមីសួចូល ច្របល់ចូលគ្នា ហើយដាក់ប៉េងប៉ោះ ខ្ទឹមបារាំង និងស្លឹកខ្ទឹមចូល ច្របល់ចូលគ្នា ហើយជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE