រូបមន្តធ្វើនំពងទាដុត រសជាតិឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

1998

គ្រឿងផ្សំ៖ ស៊ុត ៥គ្រាប់, ស្ករស ១៥០ក្រាម, ម្សៅសម្រាប់ធ្វើនំ ១៥០ក្រាម, ម្សៅនំដុត (Baking powder)  ១ស្លាបព្រាកាហ្វេ, ម្សៅទឹកដោះគោ ១ស្លាបព្រាកាហ្វេ, អំបិល កន្លះស្លាបព្រាកាហ្វេ, ពុម្ពដែកសម្រាប់ចាក់នំ។ វិធីធ្វើ៖ លាយម្សៅសម្រាប់ធ្វើនំ ម្សៅនំដុត ម្សៅទឹកដោះគោ និងអំបិលចូលគ្នា លាយចូលគ្នាច្របល់ឲ្យសព្វ ទុកមួយឡែក។ បន្ទាប់មកគោះស៊ុតដាក់ចាន វាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ស្ករសចូល វាយច្របល់ចូលគ្នា ហើយដាក់ម្សៅដែលលាយហើយចូល ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ស្អិតៗល្អ ទុកមួយឡែក។

រួចរាល់អស់ហើយយកពុម្ពដែកលាយប្រេងឆា រួចយកទៅដាក់ដុតឲ្យក្តៅរយៈពេលប្រហែល ១៥-២០នាទី ប្រើកម្តៅ ២០០-២៣០អង្សា តាមពុម្ពតូច ឬធំ។ បន្ទាប់មកយកពុម្ពចេញចាក់ម្សៅនំចូលតាមរន្ធពុម្ព រួចយកទៅដាក់ដុតក្នុងឡរយៈពេល ២៥-៣០នាទី ឲ្យនំឡើងពណ៌លឿងត្នោតល្មម ហើយយកចេញពីឡ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE