របៀបបណ្ដុះសណ្ដែកក្នុងដបទឹកសុទ្ធ

421

* សណ្ដែក ០,៥kg បានផល ១.២kg
+ សម្ភារៈមានដូចជា
– ដបទឹកសុទ្ធចំណុះ 1 លីត្រ ឬចង់បានចំណុះ ផ្សេងទៀតក៏បាន
– កាំបិត ឬកន្ត្រៃ
– ឈើតូចប៉ុន ឈើចាក់ធ្មេញសម្រាប់ចោះរន្ធ
+ របៀបចោះដប
– ចោះត្រឹមពាក់កណ្ដាលដប ទំហំ ៣ ធ្នាប់ដៃ
– ចោះរន្ធតូចៗ ខាងទល់មុខដបដែលចោះប៉ុន ៣ធ្នាប់ដៃ
– ចោះគំរបដប ៤ទៅ៥រន្ធតូចៗ
+ របៀបណ្ដុះសណ្ដែក
– សណ្ដែកបាយយកមកលាងទឹកអោយស្អាត
– រួចទ្រាំទឹកក្ដៅក្នុងកំដៅ ៤៥ អង្សា
– ដាក់សណ្ដែកក្នុងទឹកក្ដៅឧណ្ណៗទុករយៈពេល ១ម៉ោង

– ស្រង់មកដាក់ចូលក្នុងដបប្រហែលកន្លះថ្នាំងដៃ
– ដាក់ផ្ដេកដប យកកន្សែងមករុំដបអោយជិត កាន់តែហប់កាន់តែល្អ ១ថ្ងៃអោយទឹក ៣ដង
+ របៀបអោយទឹកសណ្ដែក
– យកកន្សែងដែលរុំចេញ ចាក់ទឹកត្រជាក់ចូលអោយពេញ រួចសំរិតទឹកចេញភ្លាម ធ្វើដោយថ្នមៗអោយទឹក ១ថ្ងៃ ៣ដង ព្រឹក ថ្ងៃត្រង់ យប់រួចយកកន្សែងរុំដងអោយជិតវិញ
– រយៈពេល៣យប់សណ្ដែកអាចញ៉ាំបាន ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE