ថែរក្សាផ្ទៃមុខឱ្យស្អាតតាមវិធីពិសេស៣យ៉ាង!

60

១-សម្រាប់លាងសម្អាតស្បែកមុខ៖ក្រូចពោធិ៍សាត់ សម្បូរទៅដោយវីតាមីន C ដែលអាចជួយស្បែកមុខ ស ទន់ ស្រស់ថ្លា ថែមតាំងកម្ចាត់ភាពកខ្វក់ឱ្យអស់ពីផ្ទៃមុខផងដែរ។

ការអនុវត្ត៖- ចិតសម្បកក្រូចពោធិ៍សាត់ រួចពុះជា ២ ដោយយកក្រូចមួយចំហៀងត្រដុសថ្នមៗ លើស្បែកមុខជារង្វង់ឡើងលើចុះក្រោម ដោយធ្វើបែបនេះឱ្យបានរយៈពេលប្រហែលជា ៧ នាទី ទៅ ៨នាទីសិនចាំលាងចេញនឹងទឹកធម្មតា រួចជូតមុខឱ្យស្អាតនឹងក្រណាត់ស្ងួតជាការស្រេច។២-ម៉ាស់ពីក្រូចពោធិ៍សាត់៖រដូវក្តៅនឹងធ្វើឱ្យស្បែករបស់អ្នកមានបញ្ហាជាច្រើនដូចជារលាក ឡើងជាំ និងអុចខ្មៅជាដើម តែក្រូចពោធិសាត់អាចជួយអ្នកបាន។ការអនុវត្ត៖ចិតសម្បកក្រូចពោធិ៍សាត់ហាលឱ្យស្ងួត ឬកិនជាម្សៅ លាយជាមួយម្សៅរមៀតបន្តិច និងទឹកឃ្មុំ ២ស្លាបព្រា (លាយគ្រឿងផ្សំលៃឱ្យបរិមាណសមល្មម)- កូរចូលគ្នាឱ្យក្លាយជាល្បាយមួយ រួចយកមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៥នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។- អ្នកអាចអនុវត្តវិធីមួយនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលខ្ពស់។

៣-បំបាត់ស្នាមជាំខ្មៅ និងហើមក្រោមភ្នែក៖ក្រូចពោធិ៍សាត់ ពិតជាមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់ស្លាកស្នាមជាំខ្មៅក្រោមត្របកភ្នែក និងការហើមក្រោមភ្នែកជាដើម។

ការអនុវត្ត៖- ច្របាច់ទឹកក្រូចពធិ៍សាត់ស្រស់ៗចំនួនកន្លះស្លាបព្រាបាយ លាយជាមួយនឹងចេកទុំកិនចំនួន ១ស្លាបព្រា ទឹកតាសក់ ១ស្លាបព្រា និងវីតាមីន E ១ស្លាបព្រា(អាចរកបាននៅផ្សារទំនើប) កូរចូលគ្នាឱ្យសព្វ- បន្ទាប់មកយកល្បាយនេះដាក់ក្នុងទូរទឹកកឱ្យត្រជាក់ ប្រមាណជា ៣ ទៅ៤នាទី ចាំយកដុំសម្លីជ្រលក់ល្បាយនេះមកបិទ ឬលាបក្រោមភ្នែកទុកចោលរយៈពេល ១០ ទៅ១២នាទីទៀត- ជាចុងក្រោយអ្នកអាចយកល្បាយនេះចេញ រួចលាងនឹងទឹកស្អាតជាការស្រេច៕សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE