សំឡេងឧបករណ៍ភ្លេងបុរាណខ្មែរ (មានវីដេអូ) | Cambodian traditional music instruments

959

ឧបករណ៍ភ្លេងបុរាណខ្មែរ | Cambodian traditional music instruments

១. ស្នែង | Sneng

ស្នែងគឺជាឧបករណ៍តន្ត្រីម្យ៉ាងដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនានក្រោយ តាំងពីសម័យអង្គររហូតមកដល់សម័យបច្ចុប្បន្ននេះ។ ក្រៅពីប្រើប្រាស់ធ្វើជាឧបករណ៍តន្ត្រីសម្រាប់ប្រគំកម្សាន្ត ឧបករណ៍ផ្លុំនេះត្រូវបានប្រជាជនខ្មែរជំនាន់ដើមប្រើប្រាស់ធ្វើជាសញ្ញាសម្រាប់ធ្វើទំនាក់ទំនងគ្នា នៅពេលធ្វើដំណើរក្នុងព្រៃ ឬក៏ធ្វើជាសញ្ញាសម្រាប់ការប្រកាសធ្វើសង្គ្រាមផងដែរ។

1510759_586474258107232_865584771_n

បើតាមលោក ហ៊ុន សារិន សាស្ត្រាចារ្យតូរ្យតន្ត្រី ដែលបានធ្វើការស្រាវជ្រាវអំពីឧបករណ៍ស្នែងនេះបានអោយដឹងថា កាលពីសម័យដើម ឧបករណ៍ស្នែងនេះសម្បូរហូរហៀរណាស់នៅតាមគ្រួសារនីមួយៗហើយស្ទើរតែគ្រប់មនុស្សពេញវ័យទាំងអស់នៅក្នុងគ្រួសារនីមួយៗមានស្នែងគ្រប់ៗគ្នាមិនថា ស្រី ឬក៏ប្រុសនោះទេ សុទ្ធតែចេះប្រើប្រាស់ស្នែងគ្រប់ៗគ្នា។

0

នៅពេលចេញទៅប្រកបមុខរបររកស៊ី តាមដងព្រៃម្នាក់ៗចងព្យួរឧបករណ៍ស្នែងនៅនឹងករបស់ខ្លួនគេ ប្រើប្រាស់វាសម្រាប់ជាសញ្ញាគ្រប់បែបយ៉ាងតាមបទបែបមានសញ្ញាហៅប្រមូលគ្នា សញ្ញាមានគ្រោះអាសន្ន សញ្ញាវង្វេងផ្លូវឬសញ្ញាសួររកគ្នាតាមព្រៃក្បែរៗខ្លួន និងសញ្ញាផ្សេងៗទៀត។

111

លោកស្រី កែវ ណារុំ ប្រធាននាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានឲ្យដឹងដែរថា ក្រៅមានតួនាទីយ៉ាងសំខាន់សម្រាប់អ្នកថ្មើរព្រៃនោះ ស្នែងក៏មានតួសំខាន់មួយផ្សេងទៀតផងដែរសម្រាប់ប្រជាជនខ្មែរទូទៅ ព្រោះថាប្រជាជនខ្មែរជំនាន់ដើមជឿថា ការផ្លុំស្នែង អាច អន្ទងព្រលឹងខ្មោច និងអារក្សអ្នកតា ឲ្យមក ជួយផ្តល់នូវសេចក្តីសុខដល់ភូមិស្រុករបស់ ពួកគេបាន ជាពិសេសគេតែងតែឃើញគេផ្លុំស្នែងនៅពេលដែលមានពិធីលៀងអារក្សនៅក្នុងភូមិម្តងៗ។

00111

លោក សុវីតា

២. ខ្លុយ | Flute

ខ្លុយ ខ្លុយ១ ខ្លុយ២

៣. ទ្រ | Tror

ទ្រមានច្រើនប្រភេទដូចជា៖

-ទ្រសោទ្រអ៊ូ សូរតូចធំ

-ទ្រខ្មែរ រងំគាប់ដួងចៃ

-ទ្រឆេ សម្លេងឆ្មារសសៃ

ស្ដាប់ហើយអាល័យមិនចង់ឃ្លាត។

ទ្រធំ ទ្រ ទ្រខ្មែរ ឬទ្រខ្សែបី ទ្រខ្មែរខ្សែបី

៤. ស្រឡៃ | Srorlai

ស្រឡៃ ស្រឡៃ១ ស្រឡៃ២

៥. ឃឹម | Kheum

ឃឹម២ឃឹម១

ឃឹម

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

SHARE