ការផលិតស្រូវពូជឲ្យបានល្អ ដោយយកគ្រាប់ស្រូវទៅបកសំបក

102

១. ការសាប
– ជ្រើសរើសយកតែគ្រាប់ស្រូវដែលពេញ និងថ្លោសល្អ រួចយកទៅបកយកសំបកចេញ
– យកតែគ្រាប់អង្ករដែលពេញល្អ គ្មានស្នាមបាក់ ឬប្រេះស្រាំ និងគ្មានស្នាមអុតនៅលើគ្រាប់បានចំនួន ២៥០គ្រាប់
– យកគ្រាប់ដែលបានជ្រើសរើសនោះទៅពង្រាយលើឡាំង ដែលបានរៀបចំរួចជាស្រេចមានបណ្ដោយ ៦តឹក- និងទទឹង ៦ តឹកជំរៅ ១តឹក ដែលមានដាក់ជីកំប៉ុសសុទ្ធក្នុងនោះ
– ស្រោចទឹក បន្តិច ដើម្បីពង្រាបគ្រាប់ឲ្យលិចចូលក្នុងដីរួចរោយដីខ្សាច់ពីលើបន្តិច ដើម្បីលប់គ្រាប់អង្ករកុំឲ្យសត្វ ល្អិតពាំ– ស្រោចទឹកមួយថ្ងៃម្ដង រហូតដល់ពេលដកយកទៅស្ទូង ។
២. ការស្ទូង-ពូជដែលប្រើខាងលើមានឈ្មោះថា នាងម្លិះ ជាប្រភេទពូជស្រូវ ស្រាល
-គេបានសាកល្បងនៅលើដីចំនួន ១៦ម៉ែត្រការ៉េ-សំណាបអាយុ ១៥ថ្ងៃ គេដកយកមកស្ទូងដោយជ្រើសរើសយកតែដើមថ្លោសៗ (ក្នុងចំណោម ២៥០ ដើម គេអាចជ្រើសរើសយកតែដើមថ្លោសបានតែ ១៥០ដើម ប៉ុណ្ណោះ សម្រាប់ស្ទូង)
-ស្ទូងដោយចាប់ ១ ដើម និងទុកចន្លោះគុម្ព ៣តឹក ស្ទូងរាក់ៗ និងទុកឲ្យមានទឹក តិចៗ-ប្រើជីលាមកគោ ៦៥ គីឡូក្រាម ស្លឹក អង្គារដីចិញ្ច្រាំលាយជាមួយនឹងទន្ទ្រានខែត្រចំនួន ៦ គីឡូក្រាម ដើម្បីទ្រាប់បាតមុនស្ទូង
៣. ការថែទាំ
-ក្រោយពីស្ទូងរួច គេមិនរក្សាទុកទឹកច្រើននៅក្នុងស្រែទេ គឺគ្រាន់តែឲ្យសើមៗប៉ុណ្ណោះ
-ត្រូវធ្វើការបោចស្មៅ ចំនួន ២ដង ដោយប្រើឧបករណ៍ដែលគំរោងរបស់អង្គការសេដាក បានផ្ដល់ឲ្យ និងបំប៉នជីលាមកគោស្រស់ក្នុង ស្រែដែលមានចំនួនប្រហែល ២ អំរែក ។៤. ការប្រមូលផល
+ក្រោយពីស្ទូងហើយរយៈពេល ៣ខែ គេអាចចាប់ផ្ដើមប្រមូលផល ។ ពេលនោះសង្កេតឃើញថា:
– ចំនួនដើមច្រើនបំផុត ៣៦ ដើមក្នុងមួយគុម្ព មធ្យម ២៨ និងតិចបំផុត ២០ ដើម ក្នុងមួយគុម្ព– ចំនួនកួរច្រើនបំផុត ៣៦ កួរ ក្នុងមួយគុម្ព មធ្យម ២៨ និង តិចបំផុត ២០កួរ ក្នុងមួយគុម្ព
– បរិមាណផល សរុប ១៥ គីឡូក្រាម លើផ្ទៃដី ១៦ ម៉ែត្រការ៉េ បើគិជាហិកតា លើផ្ទៃដី ១ ហិកតា គេអាចទទួល បានផល ៩៣៧៥ គីឡូក្រាម (៩.៣៧ តោនក្នុង ១ហិកតា) ។៥. ចំណាប់អារម្មណ៍របស់កសិករ
-ក្រោយពីបាន អនុវត្តន៍ហើយ មានចំណាប់អារម្មណ៍ថា ការធ្វើស្រូវដោយបកសំបកនេះគឺ ទទួលបានផលល្អ ហើយ ប៉ុន្តែវាទាមទារឲ្យមានការថែទាំ និងចំណាយពេលច្រើនទៅលើការជ្រើសរើសពូជ ហើយចំពោះការធ្វើ ស្រូវបកគ្រាប់នេះ គឺក្នុងគោលបំណងចង់បាន ពូជសុទ្ធល្អ និងទិន្នផលខ្ពស់សម្រាប់ដាំលើក្រោយទៀត ។ រីឯការ ធ្វើស្រូវសម្រាប់ហូប ឬសំរាប់លក់ គេមិនបានបកសំបកគ្រាប់ចេញទេ តែធ្វើការជ្រើសរើសធម្មតាតាម បច្ចេកទេសតែប៉ុណ្ណោះ ។
កំណត់សំគាល់បន្ថែម:-ដើម្បីឲ្យដឹងថា ពូជស្រូវដែលផលិតបានមានគុណភាពល្អយ៉ាងណា ទាមទារឲ្យមានការពិសោធន៍ប្រៀបធៀប ជាមួយពូជស្រូវដែលផលិតតាមរបៀបធម្មតា (ដោយមិនមានបកគ្រាប់) ៕
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE