របៀបធ្វើជីកំប៉ុស្តិ៍ ស៊ុភើ អី អឹម បូកាឈី (Super EM BOKASHI)

1840

***សំភារៈ***

– កន្ទួក ២៥គីឡូក្រាម
– លាមកគោ ១២.៥គីឡូក្រាម
– ធ្យូងអង្កាម ២៥ គីឡូក្រាម
– ស្កររងូវ ៨០០មីលីលីត្រ
– ទឹកស្អាត ៣០​ លីត្រ
– អី អឹម ៨០០ មីលីលីត្រ

14908406_208822246215198_338537955602254345_n 14908309_208822519548504_5701342641041658735_n 14907682_208822856215137_1674928640246364446_n 14907617_208822466215176_3410214864837664773_n

***របៀបលាយ***
– លាយកន្ទួក, លាយលាមកគោ និងធ្យូងអង្កាមចូលគ្នាអោយសព្វល្អ
– លាយស្កររងូវ និង អីអឹម អោយបានសព្វល្អរួចចាក់ទៅក្នុងទឹកស្អាត ៣០លីត្រ ហើយយកទៅស្រោចល្បាយខាងលើ រួចច្របលវាចូលគ្នាអោយសព្វល្អ។

18268660_719420988237138_8582948381161848533_n 18222356_719420981570472_8632357490411094816_n 18222144_719421024903801_7112755627796080985_n
– ត្រូវប្រាកដថា ល្បាយយើងមានសំណើមគ្រប់គ្រាន់ (៤០%-៥០%)
– បន្ទាប់ពីលាយរួច ត្រូវដាក់នៅក្នុងធុង ឬប្លាស្ទិច ដោយសង្កត់វាអោយណែនល្អ រួចគ្រប់ ឬចង់មាត់វាអោយជិតល្អ និងដាក់នៅក្រោមម្លប់

18222027_719421028237134_5782508918203622301_n 18199444_719420984903805_1947812023154776169_n 18199148_719421021570468_557749155611841544_n

***របៀប្រើ***
– អីអឹម បូកាឈី អាចប្រើបានក្នុងរយះពេល ២ ទៅ ៣ សប្តាហ៍ នៅពេលដែលល្បាយនោះមានក្លិនឈ្ងុយ
– ប្រើជាជីកំប៉ុស្ត៍
– ទ្រាប់បាតមុនពេលដាំកូន ៧ថ្ងៃ ចំនួន ១គីឡូក្រាម/១ម៉ែត្រការ៉ែ ឬ ១ក្តាប់ដៃពេញ/១ដើម
– អាចប្រើបន្ទាប់ពីដាំហើយ ដោយដាក់ ១ក្តាប់ដៃពេញ/១ដើម នៅជុំវិញគល់ដំណាំ
– អាចទុកបានរយះពេល ១ ឆ្នាំ។

14907572_208823006215122_132759102474669412_n 14906855_208823269548429_8274713795754272556_n 14900356_208822386215184_6811402809901980381_n 14900355_208823159548440_6525136212465150577_n

***អត្ថប្រយជន៍***
– ជួយអោយដំណាំដុះលូតលាស់ល្អ
– ចំនួយ ដើម និងស្លឹកលូតលាស់ល្អ
– សុវត្ថិភាពដល់អ្នកដាំដុះ និងអ្នកប្រើប្រាស់
– សន្សំសំចៃថវិកាបានច្រើន តាមរយះការប្រើសំភារះដែលមានស្រាប
– កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី
– ចូលរួមរក្សាបរិស្ថាន

14732368_208823089548447_1913330854267090301_n 14732363_208822732881816_1191953280774727466_n 14732228_208822946215128_1514235799388529928_n 14724641_208822916215131_2273419658833746629_n 14713631_208822369548519_7488602143532781193_n

ប្រភព៖ តែម សម្បត្តិ

SHARE