​វិធីព្យាបាល​អាការ រាក់​ស៊ី​ធ្មេញ និង​ធ្មេញ​រង្គើតាមរូបមន្តបុរាណ

38

+ព្យាបាលរាក់​ស៊ី​ធ្មេញ
-យក​សំបក​ដើម​អំពិល​ទឹក ប្រហែល ៣ ទៅ​ ៤​បន្ទះ មក​ដាំ​ទឹក ជា​មួយ​អំបិល​ប្រហែល ២​ស្លាប​ព្រា
-រង់ចាំ​រហូត​ដល់​ទឹក​ពុះ ទុក​ឲ្យ​វា​ត្រជាក់ ហើយ​យក​ទៅ​បៀម-ធ្វើ​បែប​នេះ​ក្នុង​ពេល​ព្រឹក ២ ទៅ ៣​ព្រឹក នឹង​បាន​ជា​សះ​ស្បើយ
+ព្យាបាលធ្មេញ​រង្គើ
-យក​បន្លា​ធាង​ត្នោត និង​សំបក​ដើម​សង្កែ ដែល​ដុះ​ក្ដៀង​ថ្មី (សំបក​ល្ពង់​ថ្មី) ហើយ​ដាំ​ទឹក រួម​ទាំង​ដាក់​អំបិល​ជា​មួយ​ផង-ដាំ​ទឹក​រហូត​ពុះ ហើយ​យក​មក​បៀម​រៀងរាល់​ព្រឹក នឹង​បាន​ឃើញ​ប្រសិទ្ធ​ភាព**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE