ល្ពៅចំហុយពងទា ប្លែកឆ្ងាញ់មាត់ម៉ង!

41

គ្រឿងផ្សំ៖

-ល្ពៅ ១ផ្លែល្មម

-ពងទា ២គ្រាប់

-ការ៉ុតហាន់ល្អិតៗ ឬចិញ្ច្រាំ កន្លះកូនចាន

-ស្លឹកខ្ទឹមហាន់ល្អិតៗ

-ទឹកដោះគោស្រស់ ៤ស្លាបព្រាបាយ

-ទឹកធម្មតា ១ស្លាបព្រាបាយកន្លះ

-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកល្ពៅឆ្កៀលគ្រាប់ចេញអោយអស់ រួចទុកមួយឡែក

២.គោះពងទាដាក់ចានលាយជាមួយទឹកដោះគោស្រស់ ទឹក ទឹកស៊ីអ៊ីវ ការ៉ុត និងស្លឹកខ្ទឹមចូល វាយច្របល់ចូលគ្នាអោយសព្វល្អ

៣.បន្ទាប់មកយកល្ពៅចាក់គ្រឿងដែលលាយហើយចូល (ចាក់កុំអោយពេញពេក ពេលចំហុយអាចនឹងហៀរ) រួចយកទៅដាក់ចំហុយប្រហែល ២០-២៥នាទី ឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE