ចូលចិត្តគេងទាំងសក់សើមដូចនាំជំងឺដាក់ខ្លួន!

72

+ឧស្សាហ៍ឈឺក្បាល៖អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការគេងទាំងសក់សើមនឹងក្លាយជាដើមហេតុមួយដែលនាំឱ្យអ្នកឧស្សាហ៍ឈឺក្បាលដោយគ្មានមូលហេតុ។ ដោយសារតែសក់សើមនឹងធ្វើឱ្យសំណើមនៅលើស្បែកក្បាលឡើងកាន់តែខ្លាំង ខណៈរាងកាយត្រូវបន្ថយកម្ដៅខ្លះដើម្បីគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួននិងក្នុងបន្ទប់គេងដែលត្រូវចុះត្រជាក់នៅពេលយប់ ឬពេលប្រើម៉ាស៊ីនត្រជាក់ក្នុងបន្ទប់។

+កើតរោគរលាកស្បែកក្បាល៖មិនត្រឹមបណ្ដាលឱ្យឈឺក្បាលធម្មតាមួយមុខទេ ទម្លាប់អាក្រក់នឹងបង្កឱ្យទៅជាការឈឺក្បាលប្រកាំង ឬឈឺក្បាលរ៉ាំរ៉ៃ រហូតឈានទៅដល់ការរលាកស្បែកក្បាលរ៉ាំរ៉ៃទៀតផង។ ដំណាក់កាលដំបូង វាអាចនាំឱ្យមានអាការៈរមាស់ ស្បែកក្បាលទៅជាស្ពឹកធ្វើឱ្យមានអារម្មណ៍ធ្ងន់ក្បាល។ ការបន្តបែបនេះយូរ ស្បែកក្បាលនឹងឡើងក្រាស់និងគ្រើមជាងមុន ឬឈានដល់ហើមរលាក។ +សក់ជ្រុះរមាស់ស្បែកក្បាល៖ការគេងដល់ទុកសក់សើមរាប់អាទិត្យ រាប់ខែនឹងបណ្ដាលឱ្យឫសសក់ទៅជាខូច លែងរឹងមាំដូចមុន។ កាលណាឫសសក់ខូចហើយ វានឹងធ្វើឱ្យជ្រុះមកទាំងដៃៗ ហើយជាតិទឹកដែលនៅដក់ជាប់លើស្បែកក្បាលបណ្ដាលឱ្យរមាស់ឬឡើងកន្ទួល ឬយូរទៅអាចបង្កជាកមរមាស់ទៀតផង។+សក់ស្អិតជំពាក់ ពិបាកសិត៖កម្រិត pH លើស្បែកក្បាលនឹងមិនអាចគ្រប់គ្រងបានល្អឡើយ បើអ្នកនៅតែចូលគេងដោយសក់ទទឹកបែបនេះ។ អាចសង្កេតមើល ពេលគេងទាំងសក់សើម ក្រោកឡើងនៅព្រឹកស្អែកសក់នឹងឡើងរឹង ជំពាក់ពិបាកសិតណាស់ ហើយក្លិនក៏ផ្អួរដែរ។-ក្រៅពីការគេងទាំងមិនទាន់ស្ងួតនេះ គ្នាយើងក៏ប្រហែលធ្វើកំហុសឆ្គងមួយចំនួនទៀតដែលបណ្ដាលឱ្យសក់ឆាប់ខូច បាត់បង់សំណើម ឬលែងស្រស់ស្អាតដូចមុន ដូចជា៖
-សិតសក់ពេលមិនទាន់ស្ងួត៖ ធ្វើឱ្យសក់ទៅជាយឺត ឬផុយ ងាយជ្រុះមកតាមធ្មេញក្រាស់។ ប៉ុន្តែអាចប្រើក្រាសដែលមានធ្មេញធំៗទើបមិនប៉ះពាល់ដល់សរសៃសក់។-ចងសក់ទាំងនៅសើម៖ វាដូចធ្វើឱ្យខូចសក់តែម្ដង។ មិនខុសពីការសិតសក់ទាំងសើម ការចងនឹងធ្វើឱ្យសក់ទៅជាយារ ឈឺស្បែកក្បាល ហើយសក់ចេះតែស្ដើងទៅៗ។ ក្រៅពីនេះក៏អាចនាំឱ្យកើតអង្គែបានយ៉ាងងាយដែរ។-ផ្លុំសក់ប្រើកម្ដៅក្ដៅខ្លាំងពេក៖ សក់សើមងាយនឹងដាច់ ឬខូចណាស់ ហើយនៅពេលប៉ះកម្ដៅខ្លាំងទៀត វានឹងទៅជាស្រួយឆាប់ដាច់ ខូចកោសិកាសក់លឿនតែម្ដង។

សម្រួលអត្ថបទដោយ៖ផ្កាក្រដាស

SHARE