វិធីធ្វើនំពងទាស្លឹកតើយ (មានវីដេអូ)

335

គ្រឿងផ្សំ៖ ទឹកស្លឹកតើយ ៨០ក្រាម, ស៊ុត ៤គ្រាប់ (គោះយកពណ៌ក្រហមដាក់ទុកមួយឡែក និងពណ៌សទុកមួយឡែក), ស្ករស ១០០ក្រាម, ប្រេងសណ្តែក ៨០ក្រាម, ម្សៅធ្វើនំ (cake flour) ១២០ក្រាម, ម្សៅដុតនំ (baking powder) ១/២ស្លាបព្រាកាហ្វេ, ម្សៅក្រែម ១/៨ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖ យកចានធំល្មមដាក់ស៊ុតពណ៌ក្រហមចូល លាយជាមួយស្ករស ៤០ក្រាម វាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ប្រេងសណ្តែកចូល លាយកូរចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកដាក់ម្សៅធ្វើនំ និងម្សៅដុតនំចូល ដោយប្រើកន្ត្រង (ដើម្បីរាយវាកុំឲ្យដុំៗ) រួចលាយច្របល់ចូលគ្នាឲ្យសព្វល្អ ទុកមួយឡែក។

យកចានធំល្មមដាក់ស៊ុតពណ៌សចូល វាយចូលគ្នាឲ្យសព្វល្អ រួចដាក់ស្ករស ៦០ក្រាមចូល វាយបញ្ចូលគ្នាឲ្យសព្វ ហើយដាក់ម្សៅគ្រែមចូល វាយបញ្ចូលគ្នាឲ្យសព្វល្អ។ រួចអស់ហើយយកគ្រឿងផ្សំទាំងពីរដែលលាយហើយ ដាក់លាយបញ្ចូលគ្នា ច្របល់ឲ្យសព្វល្អ ហើយយកទៅដាក់ដុត ប្រើកម្តៅ ១៤០អង្សា រយៈពេល ៤០-៥០នាទី ឆ្អិនជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

-ម្សៅដុតនំ មានច្រើនប្រភេទអាចរកទិញបាន (រូបតំណាង)

-ម្សៅក្រែម មានច្រើនប្រភេទអាចរកទិញបាន (រូបតំណាង)

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE