របៀបធ្វើនំគ្រក់ និងទឹកត្រីជ្រលក់ឲ្យរសជាតិឈ្ងុយឆ្ងាញ់

200

+គ្រឿងផ្សំ
–អង្ករខ្សាយ (ត្រាំ​ឱ្យ​រីក)–ខ្ទិះដូង–ស្លឹក​ខ្ទឹម–ខ្ទឹមស–ទឹក​ឆ្អិន–ក្រូចឆ្មារ–ម្សៅ​ស៊ុប–ពងមាន់–ប្រេងឆា ឬ​ដុំ​ខ្លាញ់ជ្រូក
–ទឹកត្រី–ស្ករស–ម្ទេស–អំបិល-បាយកក+របៀប​ធ្វើ
-កិន​ម្សៅខ្សាយ​ដែល​ត្រាំ​រួច​នោះ ជាមួយនឹង​បាយកក​មួយ​ដុំ (ជួយ​ឱ្យ​នំ​ទន់​ល្អ)
-រួច​លាយ​ជាមួយ​ខ្ទិះដូង (បើ​វា​គោក​អ្នក​អាច​ថែម​ទឹក​បន្តិច​បាន) តែ​គួរ​មើល​កុំឱ្យ​រាវ​ពេក-បន្ទាប់មក​ថែម​អំបិល​បន្តិច ហើយ​ត្រូវដាក់​ពងមាន់​ចូល​ផង ដើម្បីឱ្យ​នំ​ឈ្ងុយ​ល្អ
-ចំណែក​ស្លឹក​ខ្ទឹម​វិញ​ត្រូវ​ហាន់​ឱ្យ​ខ្លី រួច​ដាក់ចូល​ទៅក្នុង​ម្សៅ​ជាការ​ស្រេច
+វិធី​ចម្អិន
-យក​អំបែង​មក​ដា​ក់លើ​ភ្លើង​ឱ្យ​ក្តៅ​ល្អ រួច​លាប​ប្រេងឆា ឬ​ដុំ​ខ្លាញ់​នៅតាម​ប្រអប់នីមួយៗ រួច​សឹម​ចាក់​ម្សៅ​ចូល (គួរ​កូរ​ម្សៅ​សិន​មុនពេល​ដួស​ចាក់ ចៀសវាង​មានតែ​ទឹក ឯ​ម្សៅ​កក​នៅ​ខាងក្រោម)+វិធី​ធ្វើ​ទឹកជ្រលក់
-បកសម្បកខ្ទឹមស​ចេញ ហើយ​បុក​ឱ្យ​ម៉ដ្ឋ ដាក់​ស្ករស អំបិល ម្សៅ​ស៊ុប ទឹកក្រូច​ឆ្មារ ទឹកត្រី និង​ទឹក​ឆ្អិន​ចូលគ្នា រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ-បន្ទាប់មក​ភ្លក្សមើល​តាម​ការចូល​ចិត្ត ប៉ុន្តែ​មិនត្រូវ​ឱ្យមាន​រសជាតិ​ប្រៃ​ពេក​នោះទេ ព្រោះ​ទឹកជ្រលក់​នំ​នេះ​គេ​ច្រើន​ធ្វើ​រាង​សាប​បន្តិច
-លុះ​ពេល​បរិភោគ​អ្នក​គ្រាន់តែ​បន្ថែម​ខ្ទិះដូង និង​ម្ទេស​ទៅក្នុង​ទឹកត្រី​ជាការ​ស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE