របៀបធ្វើនំចាខ្វៃ!

388

+គ្រឿងផ្សំ- ម្សៅមី 200 ក្រាម – ម្សៅមី100 ក្រាម ទុកច្របាច់ម្សៅ- មេនំបុ័ង 4g- ម្សៅដុតនំ (baking soda)10g- ស្ករស 15g- ទឹកដោះគោ 175ml- អំបិល 5g- ប្រេងសម្រាប់បំពង
+វិធីធ្វើ៖-លាយម្សៅដុតនំជាមួយស្ករ, បន្ទាប់មកកូរមេនំបុ័ងជាមួយទឹកដោះគោឲ្យរលាយ។បន្ទាប់មកចាក់ទឹកដោះគោយឺតៗចូលក្នុងចានជាមួយនឹងម្សៅ ។

-ច្របាច់ម្សៅរហូតទន់ចូលគ្នាល្អ បន្ទាប់មក, យកម្សៅទៅអប់ ពេលម្សៅរីកធំ យកម្សៅចេញរយម្សៅមីពីលើរួចច្របលរហូលម្សៅស្វិត រួចយកទៅអប់ទុក 15-20 ឲ្យម្សៅឡើងម្ដងទៀត។-លាបប្រេងតិចលើជ្រុញ, យកម្សៅមកលុញ ឲ្យស្ដើនល្មម ប្រើកាំបិតដើម្បីកាត់ម្សៅកម្រាស់ 1 និងវែង 5-8cm ។យកម្សៅ២ដុំមករំចូលគ្នា ឬ ដាក់ពីលើគ្នាសង្កត់បន្តិចនៅចំកណ្ដាលអោយជាប់សាច់គ្នា-ចាក់ប្រេងក្នុងខ្ទះ ក្នុងសីតុណ្ហភាព 80 អង្សាសេ បន្ទាប់មកយកម្សៅដាក់ចូលបំពង ពេលឡើងពណ៍ត្នោតត្រឡប់មកវិញ ទុកឲ្យឡើងត្នោតសងខាងស្រង់លើអោយច្រោះប្រេង រៀបដាក់ចានជាការស្រេច។សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE