វិធីធ្វើស្ងោរស្ពៃជ្រក់ឆ្អឹងជំនី (មានវីដេអូ)

100

គ្រឿងផ្សំ៖ ស្ពៃជ្រក់ ២០០ក្រាម, ឆ្អឹងជំនី ៥០០ក្រាម កាប់ដុំៗ, ទឹកស្អាត ១លីត្រ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ, ដុំស៊ុប ១ដុំ, ខ្ទឹមស ៣-៤កំពឹស យកទៅដំ។ វិធីធ្វើ៖ យកស្ពៃលាងទឹកឲ្យស្អាត ទុកឲ្យស្រក់ទឹក រួចកាត់ជាដុំខ្លីល្មម ទុកមួយឡែក។ ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុប និងខ្ទឹមសចូល ទុកឲ្យពុះ ហើយដាក់ឆ្អឹងជំនីចូល រម្ងាស់ទុកឲ្យពុះ។

បន្ទាប់មកដាក់ស្ពៃជ្រក់ចូល ទុកឲ្យពុះ រួចដាក់អំបិល និងទឹកស៊ីអ៊ីវចូល កូរឲ្យសព្វទុកមួយរំពុះ រួចភ្លក្សមើលល្មមតាមចំណូលចិត្ត។ ហើយដាក់ម្រេចម៉ត់ចូល កូរចូលគ្នាទុកមួយរំពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE