វិធីធ្វើជ្រក់ត្រចៀកជ្រូក

457

គ្រឿងផ្សំទី១៖ត្រចៀកជ្រូក១ធ្វើអោយស្អាត,គល់ស្លឹកគ្រៃ២គល់ដំអោយបែកកាត់ខ្លីៗ,ផ្កាចាន់ ៤ផ្កា,ខ្ញី ហាន់ស្តើងៗ៦-៧ចំណិត,អំបិល១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ២ស្លាបព្រាបាយ។គ្រឿងផ្សំទី២៖ទឹក ៣៥០មីលីលីត្រ,ទឹកខ្មេះ២០០មីលីលីត្រ,ស្ករស ២០០ក្រាម,អំបិល១ស្លាបព្រាបាយ,ទឹកត្រី១ស្លាបព្រាកាហ្វេ, ស្ករក្រាម ៣០ក្រាម។គ្រឿងផ្សំទី៣៖ គល់ស្លឹកគ្រៃ ៤គល់ ដំអោយបែកកាត់ខ្លីៗ,ឆៃថាវ១មើម ហាន់ជាចង្វាមូល, ការ៉ុត ១មើម ហាន់ជាចង្វាមូល,ម្ទេសហាវៃ១ផ្លែហាន់តូចៗល្មម,ខ្ទឹមស៥-១០កំពឹសហាន់ស្តើងៗ,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),ផ្កាចាន់៤ផ្កា,ខ្ញីហាន់ស្តើងៗ៥-៦ចំណិត។

វិធីធ្វើ៖យកត្រចៀកជ្រូកដាក់ស្ងោរជាមួយគ្រឿងផ្សំទី១អោយឆ្អិន(កុំអោយផុយពេក)រួចស្រង់យកដាក់ត្រាំទឹកត្រជាក់ប្រហែល១០-២០នាទី។បន្ទាប់មកយកត្រចៀកជ្រូកមកហាន់ជាចំណិតតូចៗល្មម រួចទុកមួយឡែក។យកឆ្នាំងដាក់គ្រឿងផ្សំទី២ចូល កូរចូលគ្នាដាំអោយពុះរួចទុកអោយត្រជាក់បន្តិច។បន្ទាប់មកទៀតយកត្រចៀកជ្រូកដែលហាន់រួច ដាក់ចូលក្នុងកែវឬក្រឡដែលមានគំរប រួចដាក់គ្រឿងផ្សំទី៣ចូល ហើយចាក់គ្រឿងផ្សំទី២ដែលធ្វើរួចចូលអោយលិច រួចយកចង្កឹះមកកូរអោយសព្វ បិទគំរបកែវអោយជិតទុកចោល១-២ថ្ងៃ អាចទទួលទានបានហើយ។អាចយកដាក់ទុកក្នុងទូរទឹកកក (កន្លែងអត់កក)។បន្លែមិនដាក់ក៏បាន៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE