អត្ថប្រយោជន៍នៃ គូឆាយ ក្នុងការជួសជុលឆ្អឹង និងការពារជំងឺមហារីក

310

– អត្ថប្រយោជន៍នៃ គូឆាយ ក្នុងការជួសជុលឆ្អឹង និងការពារជំងឺមហារីក
គូឆាយ ជាបន្លែដែលយកទៅធ្វើជាអាហារជាច្រើនប្រភេទ ដូចជា ឆាគូឆាយ ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម ។ នៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់ របស់គូឆាយសំបូរទៅដោយកាល់ស្យូម និងស្វូសហ្វ័រ ដែលជាសារធាតុសំខាន់មួយផលិត និងជួសជុលឆ្អឹងនៅតាមរាងកាយ ។ វាក៏សម្បូរទៅដោយវីតាមីនB វីតាមីនC និងធាតុដែកដ៏មានប្រយោជន៍ផងដែរ។ ជាពិសេសវា មានលក្ខណៈសំខាន់ ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីន A គឺសារធាតុបេតាខេរ៉ូទីន ដែលគេមានជំនឿថា អាចការពារជំងឺមហារីកបាន ។
ចំណែកផ្កា គូឆាយ វិញក្រៅពីសំបូរទៅដោយ កាបូហាយដ្រេត វាក៏មានសារធាតុដទៃ មិនចាញ់ស្លឹកវាឡើយ ដូចជា បេតាខេរ៉ូទីន វីតាមីន B1 ធាតុដែក និងហ្វូសហ្វ័រ។ អ្វីដែលសំខាន់បំផុត គឺវាមានចំណែកសំខាន់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ ព្រោះវាមានកាកសរសៃអាហារច្រើន ជួយឲ្យការរំលាយ និងការបន្ទោរបង់ប្រព្រឹត្តទៅស្រួល និងជួយកាត់បន្ថយការទល់លាមក ព្រមទាំងកម្ចាត់សារធាតុពុលចេញពីរាងកាយ ដែលជាហេតុធ្វើឲ្យយើងមានសុខភាពល្អ មានស្បែកស្អាត និងគេចផុតពីជំងឺមហារីកពោះវៀនធំទៀតផង ៕
ដកស្រង់ពី៖ ខេមបូឌាអេចបេ្រសញូស៍
1

2

3

4

5

06

8

10

11

chive-dumpling

DSC_0694-1024x680

 

IMG_1578

Jade Asian Restaurant 4-23-15 (8) Chinese Chive Dumplings (600x400)

kit-002

M2U3NWNhMm

Picture 1

Sprouts-Chives-Egg-Stir-Fry

SHARE