វិធីយកខ្យងមកធ្វើជីកំប៉ុស ជីឆាប់កាច់ ផ្លែមកជ្រុះក្តិប ឬស្អុយ តែពេលនេះផ្លែបានល្អជាងមុន

552

ជីឆាប់កាច់ហើយអាចធ្វើឲ្យយើងទទួលបានជីធម្មជាតិដែលជួយធ្វើឲ្យដំណាំដុះលូតលាស់ល្អ ដែលកាលពីមុនដូងធ្លាប់តែមានផ្លែមកជ្រុះក្តិប ឬស្អុយ តែពេលនេះផ្លែបានល្អជាងមុននឹងលក់បានជាបន្តបន្ទាប់។ ជាងនេះទៅទៀត ការប្រើប្រាស់មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានទេ។

*វត្ថុធាតុដើម និងសម្ភារ៖
ខ្យងដែលរកបានតាមស្រែ បៀ ត្រពាំង បឹងបួ ៥គីឡូក្រាម


មើមទំពាំង និងសំបកស្លែង ៣គីឡូក្រាម
ក្រឡ ឬធុងសម្រាប់ត្រាំទឹក

Image may contain: food

*វិធីធ្វើ ៖

យកមើមទំពាំងទៅចិញ្រ្ចាំ រួចប្រមូលយកទៅ ដាក់នៅក្នុងធុង
យកសំបកស្លែងទៅដំឲ្យទក់ៗដាក់ចូលទៅក្នុងធុង យកខ្យងទៅដំឲ្យបែករួច បន្ទាប់មកយកទឹកចាក់ចូលឲ្យលិចវត្ថុធាតុដើម

ទើបយកទៅរក្សាទុកនៅក្រោមម្លប់។ ក្នុងកំឡុងពេល២០ថ្ងៃនៃការរក្សាទុកនេះ គឺត្រូវបិតគម្របឲ្យជិតការពារក្លិនស្អុយ និងបើកមួយថ្ងៃម្តង ដើម្បីកូរឲ្យឆាប់កាច់ រួចគ្របឲ្យជិតទៅវិញ។

*វិធីប្រើប្រាស់៖
យកទឹកជីចំនួនកន្លះកំប៉ុងទឹកដោះគោ លាយជាមួយទឹកចំនួន ៦លីត្រ ស្រោចទៅលើដំណាំក្នុងមួយសប្តាហ៍២ដង
ប្រភេទដំណាំដែលប្រើមានដូចជា ម្ទេស ត្រប់ ជីគ្រប់មុខ ដំណាំដូងជាដើម។

Image may contain: plant, flower, nature and outdoor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

ប្រភព៖ ស៊ិន អង្គារសាធ

SHARE