អត្ថប្រយោជន៍របស់ការ៉ុតចំពោះសុខភាព

1096

ការ៉ុត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ជា​ពិសេស​សម្រាប់​សុខភាព​ភ្នែក ស្បែក ធ្មេញ និង​ប្រព័ន្ធ​រំលាយ​អាហារ​។ ដោយសារ​តែ​លក្ខណសម្បត្តិ​ល្អ​ចំពោះ​សុខភាព​របស់​វា បន្លែ​នេះ​ត្រូវ​គេ​ប្រើ​សម្រាប់​ការ​ព្យាបាល​ជា​ច្រើន ។

ការ​ទទួលទាន​ទឹក​ការ៉ុត​ល្អ​សម្រាប់​អ្នក ៖

១-​សម្បូរ​ទៅ​ដោយ​វីតាមីន C
ទឹក​ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន​C ការ​ពិសា​ទឹក​ការ៉ុត​សុទ្ធ​៨​អោន​អាច​ផ្តល់​វីតាមីន C៣៥% នៃ​បរិមាណ​ដែល​គ្រូពេទ្យ​ណែនាំ​ប្រចាំ​ថ្ងៃ ដែល​វា​មាន​ប្រយោជន៍​នៅ​ក្នុង​ដំណើរ​ការ​ជា​ច្រើន​ក្នុង​រាង​កាយ ។ វា​រួម​មាន​ទាំង​ការ​ផលិត​ស្រទាប់​កូ​ឡា​ជែ​ន​នៅ​ក្នុង​ស្បែក ធ្មេញ ឆ្អឹង និង​ភ្នាសសើម ។ វីតាមីន C មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​កម្ចាត់​ចោល​កាក​សំណល់ ព្រោះ​វា​ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ផង​ដែរ ។

២-​សម្បូរ​ទៅ​ដោយ​វីតាមីន A
ការ៉ុត​ត្រូវ​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា បន្លែ​នេះ​គឺ​សំបូរ​ទៅ​ដោយ​វីតាមីន​A ។ ការ​ពិសា​ទឹក​ការ៉ុត​សុទ្ធ​៨​អោន​អាច​ផ្តល់​បរិមាណ​វីតាមីន A ៨០០% នៃ​បរិមាណ​ដែល​គ្រូពេទ្យ​បាន​ណែនាំ ។ អ្នក​ប្រហែលជា​បានដឹង​រួច​ទៅ​ហើយ​ថា​វីតាមីន A គឺ​ល្អ​សម្រាប់​ភ្នែក ដូច្នេះ​ការ​ទទួលទាន​ទឹក​ការ៉ុត​ទៀងទាត់​អាច​ជួយ​ថែរក្សា​សុខភាព​ភ្នែក​របស់​អ្នក​បាន​យ៉ាង​ល្អ ។ លើស​ពី​នេះ​ទៀត វីតាមីន A ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ជាលិកា ជា​ពិសេស​ជាលិកា​ដែល​នៅ​ក្នុង​ឆ្អឹង​របស់​អ្នក ។

៣-​បរិមាណ​កាឡូរី​ទាប
ប្រសិនបើ​អ្នក​កំពុង​បារម្ភ​ពី​ទម្ងន់​របស់​អ្នក វា​មិនមែន​ជា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​ទទួលទាន​ទឹក​ការ៉ុត ។ ការ​ទទួលទាន​ទឹក​ការ៉ុត​៨​អោន​ផ្តល់​នូវ​កាឡូរី​ទាប​ជាង​៨0 កាឡូរី ដែល​ធ្វើ​ឱ្យ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​កំពុង​សម្រក​ទម្ងន់​។

៤-​សម្បូរ​សារធាតុ​ប៉ូ​តា​ស្យូ​ម
ទឹក​ការ៉ុត​មាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជា​សារធាតុ​រ៉ែ​សំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​នៃ​សារធាតុ​អេឡិចត្រូលីត និង​សារធាតុ​រាវ​នៅ​ក្នុង​កោសិកា​របស់​រាង​កាយ ។ ប៉ូ​តា​ស្យូ​ម​ក៏​ចាំបាច់​សម្រាប់​ចលនា​សាច់ដុំ​ផង​ដែរ ។ ការ​ទទួលទាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​បាន​គ្រប់គ្រាន់​នឹង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ចៀស​ផុត​ពី​ការ​ខ្វះ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម ការ​កន្ត្រាក់​សាច់ដុំ មុន ស្បែក​ស្ងួត ៕

35819369_3dfa63642b_b

5073435680_23e157efb8_b

carrot-juice-1623079_960_720

carrots-basket-vegetables-market-37641

pexels-photo-65174

teeth-1560353_960_720

SHARE