សុខភាពល្អ មិនបាច់ចំណាយច្រើន!

240

– ទឹកទំពាំងបាយជូរស្រស់អាចជួយបំបាត់រោគប្រកាំង (ឈឺមួយចំហៀងក្បាល)

បើឈឺក្បាល វិធីធម្មជាតិអាចជួយបាន។ អាការៈឈឺក្បាលភាគច្រើនកើតដោយសារសមាសធាតុក្នុងខួរក្បាល ដូច ជា សេរ៉ូតូនីនគ្មានតុល្យភាព។ ដោយសារទំពាំងបាយជូរសម្បូរជាតិវីតាមីន A, C និង B2 ហើយជាពិសេសវីតាមីន B2 មានឈ្មោះម៉្យាងទៀតហៅថា Riboflavin ដែលជួយព្យាបាលអាការៈឈឺក្បាល ឬប្រកាំងបាន។– ញ៉ាំត្រីសាល់ម៉ុនជួយឲ្យសក់លូតលាស់ភ្លឺរលោង សុខភាពល្អ៖សាច់ត្រីសាល់ម៉ុនសម្បូរវីតាមីន D និងអូមេហ្កា៣ ដែលជាខ្លាញ់ល្អសំខាន់សម្រាប់រក្សាសក់យើងឲ្យមានសំណើម។ អូមេហ្កាក្នុងត្រីសាល់ម៉ុងនេះ ជួយរក្សាស្បែកក្បាល ផ្តល់សំណើម និងសម្អាតរន្ធតូចៗនៃស្បែកក្បាលឲ្យមានសុខភាពល្អ។– ទឹកក្រូចឆ្មារ អាចជួយឲ្យស្រកគីឡូ៖មិនមែនរឿងថ្មីទេ ប៉ុន្តែមានគ្នាយើងខ្លះអត់ទាន់ដឹងថា ទឹកក្រូចឆ្មារមានប្រសិទ្ធ ភាពល្អសម្រាប់សុខភាព ទោះវាមិនសូវឆ្ងាញ់ដូចទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ទឹកក្រូចឆ្មារ និងអំបិលអាចជួយបណ្តេញសារធាតុពុលពីក្នុងខ្លួន ហើយគីឡូក៏ស្រក។ ទឹកក្រូចឆ្មារជួយជំរុញដំណើរបម្លែងអាហារជាថាមពល ដែលជួយឲ្យរាងកាយអ្នកប្រើប្រាស់ថាមពលបានល្អ និងមិនទាមទារកាឡូរីបន្ថែមទៀត។– ធ្វើក្រចកឲ្យស ដោយប្រើថ្នាំដុសធ្មេញ៖មានបញ្ហាក្រចកឡើងលឿងមិនសូវស្អាត ប៉ុន្តែថ្នាំដុសធ្មេញក្បែរខ្លួនអាចប្រើការបាន។ នេះក៏ដោយសារតែថ្នាំដុសធ្មេញមានជាតិប្រតូអ៊ីនសម្រាប់ការពារធ្មេញ ហើយក្រចកក៏ត្រូវបានរាប់បញ្ចូលដែរ។ យើងអាចសាកល្បងលាបថ្នាំដុសធ្មេញលើក្រចក ទុកចោលរយៈពេល ១ នាទី នឹងឃើញពីប្រសិទ្ធភាព។

– ញ៉ាំអាហារពេលព្រឹក កន្លះម៉ោងក្រោយភ្ញាក់ពីគេង៖ក្រោកពីព្រឹក មានអារម្មណ៍ថាមិនចង់ញ៉ាំអីនោះទេ តែវាជាកំហុសដ៏ធំមួយ ពេលយើងចង់ស្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ។ ផ្អែកតាមការណែនាំរបស់អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យឡើងទម្ងន់សហរដ្ឋអាមេរិកថា ការញ៉ាំអាហារពេលព្រឹកជួយឲ្យយើងឆ្អែតបានយូរ និងបង្ការមិនឲ្យឃ្លានអាហារផ្តេសផ្តាស ឬញ៉ាំច្រើននៅពេលថ្ងៃ។– ញ៉ាំកាហ្វេជួយថង់ប្រមាត់៖ទោះបីកាហ្វេ ពេលខ្លះផ្តល់គុណវិបត្តិដល់សុខភាព តែវាក៏មានគុណសម្បត្តិឲ្យយើងវិញដែរ។ គុណសម្បត្តិ គឺកាហ្វេសុទ្ធធម្មជាតិអាចជួយឲ្យថង់ប្រមាត់មានសុខភាពល្អ។ យោងតាមការស្រាវជ្រាវបង្ហាញថា កាហ្វេជំរុញឲ្យថង់ប្រមាត់មានចលនាកន្ត្រាក់ ហើយចលនានេះមានប្រយោជន៍ដែលបង្ការមិនឲ្យមានក្រួស ឬគ្រាប់តូចល្អិតៗផ្សេងៗប្រមូលផ្តុំបង្កជាគ្រាប់ក្រួសធំៗក្នុងថង់ប្រមាត់បាន។ ដូចនេះ ការញ៉ាំកាហ្វេក្នុងបរិមាណសមល្មម អាចជួយបាន។

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE