អ្នកគួរតែដឹងថា! អាហារណាខ្លះដែលអ្នកគួរ និងមិនគួរទទួលទានមុនពេលចូលគេង ដើម្បីកុំអោយប៉ះពាល់ដល់ដំណេក និងសុខភាពរបស់អ្នក

237

ការសិក្សាជាច្រើនបានឱ្យដឹងថា អាហារមួយចំនួននៅពេលយើងទទួលទានមុនចូលគេង វាធ្វើឱ្យយើងគេងលក់ស្កប់ស្កល់ ហើយជួយឱ្យមានសុខភាពល្អ ប៉ុន្តែមានអាហារមួយចំនួនទៀតនៅពេលយើងទទួលទានមុនចូលគេង វាមិនត្រឹមតែធ្វើឱ្យយើងគេងមិនលក់នោះទេ វាថែមទាំងបំផ្លាញសុខភាពយើងថែមទៀតផង។ ខាងក្រោមនេះជាប្រភេទអាហារដែលផ្ដល់គុណសម្បត្តិ និងគុណវិបត្តិចំពោះសុខភាព នៅពេលដែលយើងទទួលទានវាមុនពេលចូលគេង៖

អាហារ ៥ប្រភេទ ជួយឱ្យអ្នកគេងបានលក់ស្រួល៖
១.ទឹកដោះគោ

ជាធម្មតានៅក្នុងទឹកដោះគោ គឺមានផ្ទុកជាតិអាស៊ីតអាមីណូ ដែលធ្វើឱ្យអ្នកគេងលក់ស្រួល។ ម្យ៉ាងទឹកដោះគោមានផ្ទុកជាតិមេឡានីន និងជាតិអរម៉ូនផងដែរ ដែលអាចជួយគ្រប់គ្រងដំណេករបស់អ្នកឱ្យភ្ញាក់ទៀងទាត់ពេលវេលា។ ប្រសិនបើអ្នកកំពុងមានភាពតានតឹង ឬអស់កម្លាំងខ្លាំង អ្នកគ្រាន់តែផឹកទឹកដោះគោ ១កែវ ហើយគេងប្រហែលជា ៨ម៉ោង លុះពេលភ្ញាក់ពីគេងអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ។

២.ផ្លែចេក

ការខ្វះជាតិរ៉ែ ម៉ាញ៉េស្យូម ប៉ូតាស្យូម អរម៉ូន និងអាស៊ីតអាមីណូ គឺជាមូលហេតុដែលនាំឱ្យអ្នកមានបញ្ហាគេងមិនលក់។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំផ្លែចេក វាអាចជួយឱ្យអ្នកមានសុខភាពល្អ ហើយគេងឆាប់លក់ទៀតផង។ ព្រោះនៅក្នុងផ្លែចេក គឺសម្បូរទៅដោយជាតិម៉ាញ៉េស្យូម។

៣.ផ្លែគីវី

ក្រៅពីសម្បូរទៅដោយ antioxidants, carotenoids, វីតាមីន C និងវីតាមីន E ផ្លែវីគីក៏មានផ្ទុកជាតិ Serotonin និងអរម៉ូនម្យ៉ាងដែលជួយឱ្យអ្នកគេងឆាប់លក់ផងដែរ។

អាហារ ៥ប្រភេទ ដែលផ្តល់ផលប៉ះពាល់ដល់ការគេងរបស់អ្នក៖
១.កាហ្វេ

ការផឹកកាហ្វេមុនពេលចូលគេង គឺធ្វើឱ្យអ្នកគេងមិនងាយលក់ ព្រោះនៅក្នុងកាហ្វេមានផ្ទុកទៅដោយជាតិកាហ្វេអ៊ីន។ ដូច្នេះដើម្បីជួយឱ្យអ្នកគេងលក់បានគ្រប់គ្រាន់ មុនពេលចូលគេង ៦ម៉ោង អ្នកត្រូវតែជៀសវាងការផឹកកាហ្វេជាដាច់ខាត។

២.ទឹកសូដា

ពពុះទឹកសូដាក៏មានផ្ទុកជាតិកាហ្វេអ៊ីនដែរ ដូច្នេះអ្នកគួរតែជៀសវាងការផឹកទឹកសូដាមុនពេលចូលគេង។ ម្យ៉ាងទឹកសូដាក៏សម្បូរទៅដោយជាតិស្ករ កាលណាក្នុងខ្លួនយើងមានជាតិស្ករច្រើន គឺជាហេតុធ្វើឱ្យគេងមិនលក់។

៤.អាហារហឹរ

ការទទួលទានអាហារដែលមានជាតិហឹរ គឺធ្វើឱ្យក្រពះរបស់អ្នករលាក ពេលនោះវានឹងបង្កឱ្យអ្នកក្ដៅក្រហល់ក្រហាយពេញដើមទ្រូង ដែលជាហេតុធ្វើឱ្យអ្នកពិបាកគេង។

៥.ការ៉េម

ការញ៉ាំការ៉េមមិនត្រឹមតែមិនល្អសម្រាប់សុខភាពនោះទេ វាថែមទាំងធ្វើឱ្យអ្នកលើសជាតិខ្លាញ់ និងជាតិស្ករទៀតផងដែរ ព្រោះនៅក្នុងការ៉េម គឺមានផ្ទុកទៅដោយជាតិស្ករ និងជាតិខ្លាញ់ខ្ពស់បំផុត៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE