បើអ្នកព្យាយាមអនុវត្តវិធីទាំងនេះ អ្នកនឹងទទួលបានរាងស្អាត!

168

១-រក្សាសំណើមក្នុងខ្លួន៖តើអ្នកមានទម្លាប់ញុំាទឹកយ៉ាងតិចប្រាំបីកែវជារៀងរាល់ថ្ងៃដែរឬទេ? បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា ទឹកប្រមាណ ៦០ភាគរយ ត្រូវការផ្ទុកក្នុងរាងកាយមនុស្សយើង។ អីចឹងហើយយើងត្រូវមានទម្លាប់ហូបទឹកឲ្យបានច្រើនដើម្បីរក្សាសំណើមក្នុងខ្លួនរបស់យើង។ មិនតែប៉ុណ្ណោះការទទួលទានទឹកគ្រប់គ្រាន់អាចជួយបង្កើនកម្រិតថាមពល រក្សាទម្ងន់ ជួយកាត់បន្ថយជាតិស្ករនិងជាតិសូដ្យូមក្នុងរបបអាហាររបស់យើងទៀតផង។២-កាត់បន្ថយការជិះ៖បើការិយាល័យឫសាលារៀននៅជិតផ្ទះអ្នកគម្បីប្តូរទម្លាប់ដើរឫធាក់កង់ជំនួសការជិះឡានឫម៉ូតូទៅធ្វើការវិញ។ វាស្តាប់ទៅដូចជារឿងធម្មតា ប៉ុន្តែបើអ្នកព្យាយាមអនុវត្តវិធឺទី២នេះ ជាតិខ្លាញ់ដែលមាននៅក្នុងខ្លួនរបស់យើងនឹងអស់បន្តិចម្តងៗ បន្ទាប់ពីធ្វើវាជាប្រចាំថ្ងៃ។៣-ទទួលទានរបបអាហារមានតុល្យភាព៖ត្រង់ចំណុចនេះអ្នកគួរកំណត់គោលដៅនៃរបបអាហារដូចជាការទទួលទាន បន្លែនិងផ្លែឈើតិចណាស់ពីរដងក្នុងមួយថ្ងៃដើម្បីឲ្យវាទៅជំនួយដល់ក្រពះក្នុងការកិនអាហារឲ្យបានហ្មត់ល្អ។ បន្ថែមពីលើនេះ អ្នកគួរចៀសវាងការហូបអាហារដែលគ្មានផ្ទុកសារជាតិចិញ្ចឹមគ្រប់គ្រាន់ដែលអាហារទាំងអស់នោះសម្បូរដោយជាតិខ្លាញ់និងជាតិស្ករជាច្រើន។៤-ការឡើងជណ្តើរជើង៖យោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតជំនាញបានបង្ហាញថា ការយកពេលឡើងជណ្ដើរជើង១៥នាទី អាចដុតជាតិខ្លាញ់ដែលមានក្នុងខ្លួនច្រើនជាងការរត់ហាត់ប្រាណទៅទៀត។ នេះជាតិចនិកដ៏ល្អមួយសម្រាប់ឲ្យអ្នកចង់រក្សារាងដោយមិនចាំបាច់ទៅហាត់ប្រាណ។៥-កែទម្លាប់គេង៖ចំណុចនេះពិតជាសំខាន់ អ្នកគម្បីកំណត់ម៉ោងជាក់លាក់មួយក្នុងការគេងនិងពេលភ្ញាក់ពីគេង។ ជាទូទៅមនុស្សក្នុងវ័យជំទង់ត្រូវគេង ៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពួកគេមិនសូវមានពេលគ្រប់គ្រាន់ក្នុងការគេងឲ្យបានទៀងម៉ោងទេ ពីព្រោះតែពួកគេរវល់ផ្តោតអារម្មណ៍ទៅលើការងារ និងពេលខ្លះការសប្បាយជាងសុខភាព។ លើសពីនេះទៀតការគេងឲ្យត្រូវតាមម៉ោងដែលបានកំណត់ពិតជាអាចជួយឲ្យខួរក្បាលដើរលឿនជាងមុន បង្កើនការចងចាំ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានក្នុងខ្លួនប្រាណមនុស្ស។៦-កាត់បន្ថយភាពតានតឹង៖អ្នកដឹងទេថាការគិតពីអ្វីដែលគ្មានប្រយោជន៍ច្រើន ក៏អាចធ្វើឲ្យខ្លួនប្រាណរបស់យើងកើតជំងឺកាចសាហាវជាច្រើនផងដែរដូចជា ជំងឺខ្សោយបេះដូង ជំងឺបាក់ទឹកចិត្ត ជំងឺវង្វេងសា្មរតី និងជំងឺផ្សេងៗជាច្រើនទៀត។ ដូច្នេះបើចង់ឲ្យខ្លួនប្រាណទទួលបានសុខភាពល្អ គម្បីបំភ្លេចរឿងតូចតាចដែលឥតបានការទាំងអស់នោះចេញពីខួរក្បាលរបស់អ្នកទៅ៕សម្រួលអត្ថបទដោយ៖ផ្កា ស

SHARE