ផ្លែឈើទាំង៩ មុខនេះមានផ្ទុកវីតាមីនC ខ្ពស់ជាងផ្លែក្រូចទៀត!!!

534

ដោយសារតែវីតាមីន C មានអត្ថប្រយោជន៍ជាច្រើន ដូច្នេះយើងត្រូវយកចិត្តទុកដាក់ចំពោះតម្រូវការនៃអាហារប្រចាំថ្ងៃដែលមានវីតាមីនC ។ អាហារវីតាមីនC ដែលពេញនិយមបំផុតគឺផ្លែក្រូច ប៉ុន្តែនៅតែមានផ្លែឈើ និងបន្លែជាច្រើនទៀតដែលអាចផ្តល់វីតាមីនC កាន់តែច្រើន។ តម្រូវការនៃវីតាមីនC សម្រាប់បុរសពេញវ័យគឺ ៩០មីលីក្រាម ក្នុងមួយថ្ងៃ។ រីឯវីតាមីនC សម្រាប់ស្ត្រីគឺ ៧៥មីលីក្រាម ក្នុងមួយថ្ងៃ។ ផ្លែឈើខាងក្រោមនេះមានផ្ទុកវីតាមីនC ខ្ពស់ជាងផ្លែក្រូចទៀត។

១.ស្វាយចន្ទី

ស្វាយចន្ទីមានផ្ទុកវីតាមីនខ្ពស់ជាង ២៦៥មីលីក្រាម ក្នុង១០០ក្រាម នៃផ្លែឈើឬ ៥ដងច្រើនជាងក្រូច។

3

២.ផ្លែត្របែក

ផ្លែត្របែកមានផ្ទុកវីតាមីនC រហូតដល់ ២២៨មីលីក្រាមក្នុង ១០០ក្រាមនៃផ្លែឈើឬស្ទើរតែ ៥ដងច្រើនជាងក្រូច។ មិនចាំបាច់ព្រួយបារម្ភអំពីការទល់លាមកដែលជាលទ្ធផលនៃការញ៉ាំត្របែកនោះទេ។

 

៣.ផ្លែគីវី

ផ្លែគីវីមានផ្ទុកវីតាមីនC ច្រើនជាងបើប្រៀបធៀបទៅនឹងផ្លែក្រូច។ ជាទូទៅគីវីមានពីរប្រភេទគឺលឿង(មាស) និងបៃតង។ គីវីព៌ណលឿងមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ជាងពណ៌បៃតង។ ១០០ក្រាម នៃគីវីមានផ្ទុកវីតាមីនC ៩៣មីលីក្រាម ឬប្រហែល ២ដងច្រើនជាងក្រូច។

៤.ផ្លែមៀន

ផ្លែមៀន ១០០ក្រាម មានផ្ទុកវីតាមីនC ៨៤មីលីក្រាមឬ ១,៧៥ដងច្រើនជាងផ្លែក្រូច។

៥.ផ្លែគូលែន

ផ្លែឈើដែលមានក្លិនក្រអូប រសជាតិផ្អែម និងរសជាតិជូរមានផ្ទុកវីតាមីនC រហូតដល់ ៧១មីលីក្រាម ក្នុង ១០០ក្រាម នៃផ្លែឈើឬប្រហែល ១,៥ដងច្រើនជាងក្រូច។

៦.ផ្លែស្រ្តប៊ឺរី

ផ្លែឈើនេះមានផ្ទុកវីតាមីនC ៥៩មីលីក្រាម ក្នុង 100ក្រាម។ ដូច្នេះវានៅតែខ្ពស់ជាងផ្លែក្រូច។

18

៧.ផ្លែល្ហុង

ផ្លែល្ហុង ១០០ក្រាម ផ្ទុកនូវវីតាមីនC ៦២មីលីក្រាម។ វាក៏ជួយដើម្បីការពារការទល់លាមកបានផងដែរ។

៨.ផ្លែម្នាស់

ម្នាស់គឺជាផ្លែឈើមួយដែលផ្ទុកវីតាមីនC ខ្ពស់។ ចំនួនដែលវាទទួលបាន ៥៦មីលីក្រាម នៃវីតាមីនC ក្នុង១០០ក្រាម នៃផ្លែឈើជាពិសេសវាមានរសជាតិផ្អែមណាស់។

22

៩.ផ្លែទំលាប់

ផ្លែទំលាប់ ១០០ក្រាម មានផ្ទុកវីតាមីនC ៦៦មីលីក្រាម នៃផ្លែឈើ។

អត្តបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

SHARE