យល់ដឹងពីអត្ថប្រយោជន៍នៃជីរណា!!

682

យល់ដឹងពីអត្ថប្រយោជន៍នៃជីរណា១-ជម្ងឺផ្តាសាយ៖ប្រើជីរណា ៤០ ក្រាម, ខ្ញីស្រស់ ១០ ក្រាម។ ហាន់ និងបុកខ្ញីដាក់ចូលទឹកក្តៅចំណុះពី ១៥០ ទៅ ៤០០ មីលីលីត្រ ទទួលទាន ២ ដងក្នុង ១ ថ្ងៃ។ ក្រោយពេលទទួលទានរួច ត្រូវដេកសម្រាកដណ្តប់ភួយដើម្បីឲ្យបែកញើស វានឹងធ្វើឲ្យអ្នកប្រសើរឡើង។

២-ហៀរសំបោរ គ្រុនក្តៅតិចតួច៖ត្រូវការជីរណា ២០ ក្រាម, សាច់គោហាន់ជាសរសៃតូចៗ ៣០ ក្រាម និងខ្ញីស្រស់ ២ ទៅ ៣ បន្ទះ។ ដាក់ដាំជាមួយទឹក ៤០០មីលីលីត្រ។ បរិភោគក្តៅៗអាចបន្ថែមម្រេចចូលបន្តិច។ ក្រោយពេលទទួលទានរួច ត្រូវគេងដណ្តប់ភួយដើម្បីឲ្យបែកញើស។

៣-ព្យាបាលជម្ងឺក្រពះពោះវៀន៖ទឹកជីដែលកិនរួច ១ ទៅ ២ ស្លាបព្រាគឺជាភេសជ្ជៈជួយព្យាបាលក្រពះពោះវៀនយ៉ាងមានប្រសិទ្ធិភាពដូចជា៖ ការរំលាយអាហារ, ក្អួតចង្អោរ, រាគមួល, រលាកថ្លើម និងដំបៅក្រពះ។

៤-បំបាត់ក្លិនមាត់ ៖យកជី ១ ក្តាប់មកលាងឲ្យស្អាតរួចហាន់វា បន្ទាប់មកដាក់អំបិលចូលបន្តិចរួចកូរឲ្យរលាយ ហើយខ្ពុរមាត់ ៣ ទៅ ៤ ដងក្នុងរយៈពេល ៥ ទៅ ៦ ថ្ងៃ នោះក្លិនមាត់របស់អ្នកនឹងត្រូវកាត់បន្ថយ។

៥-ឈឺពោះ, រាគរួស ៖ស្លឹកជី ២០ ក្រាម, គល់ស្លឹកគ្រៃ, ស្លឹកជីអម្បូង, ខ្ញី ១២ ក្រាម យកមកដាំទឹកផឹក៕

SHARE