វិធីសាស្រ្តងាយៗក្នុងការកែច្នៃទឹកល្ពៅនៅផ្ទះ(មានវីដេអូ)

205

1. វត្ថុធាតុដើម និងសម្ភារៈសំរាប់កែច្នៃ
– ល្ពៅ ១គីឡូ- ស្ករ ៨ខាំ- ទឹក ២លីត្រ- ស្លឹកតយ ៣ធាង- ទឹកដោះគោខាប់ ១កំប៉ុង- កាំបិត
– ម៉ាស៊ីនក្រឡុក- ឆ្នាំង- ហ្គាស- វែក
2. វិធីសាស្រ្តកែច្នៃ
– ដំណាក់កាលទី១ : លាងល្ពៅឱ្យស្អាតរួចចិតសម្បកឱ្យស្អាត
– ដំណាក់កាលទី២ : យកល្ពៅទៅស្ងោជាមួយស្លឹកតយឱ្យឆ្អិនរលួយ
– ដំណាក់កាលទី៣ : យកល្ពៅដែលស្ងោឆ្អិនទៅក្រឡុកឱ្យម៉ត់
– ដំណាក់កាលទី៤ : យកល្ពៅដែលឆ្អិនម៉ត់នោះយកទៅដាំជាមួយទឹកហូតដល់ពុះ រួចន្ថែមទឹកដោះគោខាប់ដើម្បីឱ្យរឹតតែឆ្ងាញ់ ។

បន្ទាប់ពីចម្អិនរួចរាល់ លោកអ្នកពិតជាអាចទទួលទានបានភ្លាមៗ ឫក៏ទុកទឹកល្ពៅនោះឱ្យត្រជាក់ រួចយកទៅដាក់ក្នុងទូរទឹកកកដើម្បីកុំឱ្យវាឆាប់ខូចបានផងដែរ ។ បន្ទាប់មកលោកអ្នកនឹងទទួលបានទឹកល្ពៅដែលឈ្ងុយឆ្ងាញ់ ហើយមានអនាម័យ ដែលជួយដល់សុខភាពរបស់លោកអ្នកបានថែមទៀតផង ។
ទស្សនាវីដេអូខាងក្រោម៖

ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE