កូនខ្មែរគួរមានមោទនភាព !! ប្រាសាទអង្ករវត្តជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក បន្ទាប់ពីបាន…..(សូមចុចអានបន្តរ &វីដេអូ)

121

ក្រសួងទេសចរណ៍បានថ្លៃងអំណរគុណដល់ទេសចរអន្តរជាតិដែលតាមរយៈគេហទំព័រដ៏ធំបំផុតលើពិភពលោក Trip Adviser បានបោះឆ្នោតជូនប្រាសាទអង្គររបស់ខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកសំរាប់ឆ្នាំ២០១៧។

 

 

កាលពីពេលថ្មីៗនេះ គេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor) ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោក បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ (Best Landmark in the World) ក្រោយពីមាន​ការ​ចូលរួមបោះឆ្នោតគាំទ្រពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក។

 

 

នេះជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយ​ទទួល​បានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា។ ជាក់ស្តែងកាលពីឆ្នាំ២០១៤ អង្គរវត្តបានជាប់ចំណាត់ថ្នាក់ជាតំបន់បុរាណវិទ្យា និង​ប្រវត្តិសាស្រ្ត​លេខមួយលើពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគេហទំព័រ ArchaeoMadness ដែលជាគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និង​ប្រវត្តិសាស្រ្ត​ទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា។ នៅឆ្នាំ២០១៥ សៀមរាប-អង្គរក៏បានជាប់ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរលេខមួយក្នុងតំបន់អាស៊ី និងលេខពីរលើពិភពលោក ដែលត្រូវរៀបចំឡើងដោយគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ TripAdvisor (TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយការទទួលបានលេខមួយជាគោលដៅទេសចរណ៍លំដាប់កំពូលរបស់ពិភពលោកដែលជ្រើសរើសដោយស្ថាប័នធ្វើដំណើរ Lonely Planet (Lonely Planet’s Ultimate Travelist 2015)។

 

 

ទន្ទឹមនឹងនេះ កាលពីខែឧសភា ឆ្នាំ២០១៦កន្លងមក លោក Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Tourism and Trade) និងលោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) បានធ្វើដំណើរផ្ទាល់មកកម្ពុជាមកប្រកាសកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកសំរាប់ឆ្នាំ២០១៦ (2016 World Best Destination) និងជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម (Favorite Cultural Destination Distinction 2016) ដោយចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈលើ៤ចំណុចគឺ៖


– អច្ឆរិយភាពខាងវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាស្នាដៃរបស់មនុស្សខ្មែរតំណាងឲ្យមនុស្សជាតិទាំងមូល និងអច្ឆរិយភាពខាងធម្មជាតិ។
-បឹងទន្លេសាបដ៏ធំនៅអាសុីដែលមានទឹកហូរត្រលប់ ដែលគ្មានពីរលើពិភពលោក។
– ភាពពិសេសរបស់ព្រះពុទ្ធសាសនានៅកម្ពុជា ដែលមិនត្រឹមតែអប់រំមនុស្សឲ្យក្លាយជាពុទ្ធសាសនិកប៉ុណ្ណោះទេ​ តែថែមអប់រំមនុស្សទូទៅឲ្យធ្វើតែអំពើល្អ។
– ភាពញញឹមរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលលោក Anton Caragea បានគូសបញ្ជាក់ថា បើចង់ឃើញភាពញញឹមរួសរាយរាក់ទាក់ពិតប្រាកដរបស់មនុស្សគឺត្រូវមកកម្ពុជា។
– ការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបញ្ចូលវិស័យទេសចរណ៍ និងវប្បធម៌រួមគ្នាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

 

 

 

ព្រមជាមួយនេះ លោក Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) បានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy) ដោយលោកបានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី ជាវីរៈជនដ៏កម្រមួយរបស់ពិភពលោកដែលបានអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យដែលមានការទទួលស្គាល់លើឆាកអន្តរជាតិ និងបានប្រសិទ្ធនាម សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបុគ្គលពូកែធ្វើ (Man of Action) បុគ្គលពូកែចរចា (Man of Dialogue) និងជាបុគ្គលពូកែគិត និងឆ្លុះបញ្ចាំង (Man of Reflection)។

 

 


លទ្ធផលនេះពិតជាសក្តិសមណាស់សម្រាប់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ដោយអច្ឆរិយភាពរបស់ខ្លួនផ្ទាល់ក្នុងនាមជាបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោក ព្រមជាមួយអច្ឆរិយភាពធម្មជាតិ និងអច្ឆរិយភាពវប្បធម៌ដ៏សំបូរបែបនៅទូទាំងប្រទេស។
ការទទួលបានចំណាត់ថ្នាក់លេខមួយជាបន្តបន្ទាប់នេះ ពិតជាបានឆ្លុះបញ្ចាំងពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃគោលនយោបាយ «ឈ្នះ-ឈ្នះ» និងគោលនយោបាយ «បើកចំហរជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីជំរុញការអភិវឌ្ឍមាតុភូមិជាទីស្នេហានៃយើងប្រកបដោយចីរភាព។
សូមបញ្ជាក់ថា តាមរបាយការណ៍នៃអង្គការទេសចរណ៍ពិភពលោក បច្ចុប្បន្នទេសចរដែលមាននិន្នាការចូលចិត្តទៅទស្សនាតំបន់ទេសចរណ៍វប្បធម៌មានប្រមាណ ៤០% ប្រមាណ២៥% ទស្សនាតំបន់សមុទ្រ ក្រៅពីនេះទៅទស្សនាតំបន់អេកូទេសចរណ៍ និងតំបន់ទេចរណ៍ ផ្សេងៗទៀត។

សូមទស្សនាវីដេអូថតពីលើនៅបរិវេណអង្គរ ដែលថតដោយកូនយន្តហោះ៖

SHARE