វិធីធ្វើសាច់មាន់បំពងបែបកូរ៉េ រសជាតិហឹរ (មានវីដេអូ)

277

គ្រឿងផ្សំ៖ សាច់មាន់ ៥០០ក្រាម កាត់ដុំតូចៗល្មម, ម្សៅបំពង ៣០០ក្រាម, ស៊ុត ២គ្រាប់, ទឹកស៊ីអ៊ីវ ម្រេចម៉ត់ មួយមុខ ១ស្លាបព្រាកាហ្វេ, ម្សៅការី (រសជាតិហឹរសម្រាប់ប្រឡាក់ជាមួយសាច់) ១-២ស្លាបព្រាបាយ។ វិធីធ្វើ៖ យកសាច់មាន់ គោះស៊ុតដាក់ចូល ដាក់ម្រេច់ម៉ត់ និងទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចយកទៅប្រឡាក់ជាមួយម្សៅបំពង។

បន្ទាប់មកយកខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់សាច់មាន់ចូលបំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញ។ រួចរាល់អស់ហើយយកសាច់មាន់បំពងហើយដាក់ ម្សៅការីចូលច្របល់ ឬក្រឡុកចូលគ្នាឲ្យសព្វ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE