អាចញ៉ាំផ្លែឈើអ្វីខ្លះ ទើបជាតិស្ករមិនឡើង សំរាប់អ្នកទឹកនោមផ្អែម?

150

១-ត្របែក៖អ្នកអាចបរិភោគត្របែកបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ថែមទាំងមានវីតាមីនសេខ្ពស់ ដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែមអ្នកបាន។ ម្យ៉ាងទៀត ក៏អាចជួយអ្នកមានអាការៈឆាប់ប្រតិកម្ម ឲ្យឆាប់ធូលផងដែរ។២-ក្រូចឆ្មា៖ចំណែកក្រូចឆ្មាវិញ អាចជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែមបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលជំនួយដល់សុខភាពអ្នក។៣-ក្រូចថ្លុង៖ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម អាចញ៉ាំក្រូចថ្លុងបាន ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនសេ និងសារធាតុដទៃទៀត ដែលអាចជួយបញ្ចុះជាតិស្ករ ស្រកទម្ងន់ និងជំនួយដល់សម្រស់អ្នកផងដែរ។

៤-ឪឡឹក៖អ្នកអាចញ៉ាំផ្លែឪឡឹកបាន ព្រោះនៅក្នុងផ្លែឈើមួយនេះសម្បូរទៅដោយសារធាតុទឹក ថែមទាំងមានសារធាតុអំបិល និងសារធាតុជាច្រើនទៀត ដែលអាចជួយបញ្ចុះឈាមអ្នក និងគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នកបានល្អ។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនហួសកំណត់ឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន៕
សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE