ងាយស្រួលបំផុត វិធីចិញ្ចឹមកង្កែប ២ទៅ២,៥ខែអាចចាប់លក់បាន

510

មនុស្សចាស់ ជនពិការ ជនគ្មានការងារធ្វើក៏អាចចិញ្ចឹមបាន ដោយគ្រាន់តែដាក់ចំណីនិងប្តូរទឹកតែប៉ុណ្ណោះ ដែលការងារនេះស្រាលៗ និងចំណេញពេលវេលា។
* យើងអាចធ្វើកន្លែងចិញ្ចឹមមានទំហំ៖
– 2m x 3m = 6 ម៉ែត្រការ៉េ
– 2m x 5m = 10 ម៉ែត្រការ៉េ
– 3m x 5m = 15 ម៉ែត្រការ៉េ
– 4m x 6m = 24 ម៉ែត្រការ៉េ
– 5m x 6m = 30 ម៉ែត្រការ៉េ
ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ។

D C B A 14222317_907621846009526_194168316365707031_n
– ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ
– ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ។
– ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង។
– ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។

14192587_514907198707835_8318451730370976545_n 10599120_1268522166498539_4289572821204308673_n 5 3 2
– ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង។
– ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។
អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE