បង្គាបំពងឆាពងទាប្រៃឆ្ងាញ់ប្លែកមាត់ម៉ង!

98

គ្រឿងផ្សំ៖ បង្គា ២០០ក្រាម (បកសំបក), ម្សៅឆា ១ស្លាបព្រាបាយ, ពងទាប្រៃស្ងោរឆ្អិន ៣-៤គ្រាប់ (យកតែពងក្រហម), ស៊ុត ១គ្រាប់ (យកតែទឹកពណ៌ស), ទឹក បន្តិច, ទឹកប្រេងខ្យង ២-៣ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកបង្គាលាយជាមួយទឹកស៊ុតពណ៌ស ម្សៅឆា ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាអោយសព្វប្រហែល ១៥នាទី

២.យកពងទាប្រៃដាក់លាយជាមួយទឹកបន្តិច កិនអោយម៉ត់ល្អជាល្បាយ រួចដាក់ទឹកប្រេងខ្យង និងស្ករសចូល កូរចូលគ្នាអោយសព្វ

៣.យកបង្គាយកទៅបំពង អោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក

៤.បន្ទាប់មកយកពងទាប្រៃដែលលាយហើយ ដាក់ចូលខ្ទះកូរអោយពុះ រួចដាក់បង្គាបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដួសដាក់ចាន ដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE