ពោតឆាប័រជាមួយបង្គាក្រៀម ឆ្ងាញ់អស់ទាស់!

254

គ្រឿងផ្សំ៖ ពោត ២០០ក្រាម, បង្គាក្រៀម ១០០ក្រាម ត្រាំទឹកឲ្យទន់, អំបិល និងស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ, ទឹកត្រី និងទឹកម្ទេស មួយមុខ ១ស្លាបព្រាកាហ្វេ, ប័រ ១០ក្រាម, ស្លឹកខ្ទឹម ហាន់ល្អិតៗ។

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល និងដាក់ពោតចូលស្ងោរឲ្យឆ្អិន ហើយស្រង់ទុកមួយឡែក

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គល់ស្លឹកខ្ទឹម និងបង្គាក្រៀមចូល រលីងឲ្យឈ្ងុយ ហើយដាក់ពោតចូលឆា ៣-៤ ត្រលប់

៣.បន្ទាប់មកដាក់ទឹកត្រី ទឹកម្ទេស និងស្ករសចូល  ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា ២-៣ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE