ខ្ទឹមក្រហម ល្អចំពោះសុខភាព ទប់ស្កាត់ជំងឺច្រើនយ៉ាង!

92

១-ទប់ស្កាត់ប្រឆាំងការរលាកក្នុងរាងកាយ និងសម្រាលអាការៈនៃជំងឺហឺត៖សមាសធាតុ sulfur នៃខ្ទឹមក្រហមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដ៏មានឥទ្ធិពល។ លើសពីនេះទៅទៀត ខ្ទឹមក្រហមក៏មានផ្ទុកសារធាតុ Quercetin ដែលជួយសម្រាលសាច់ដុំផ្លូវដង្ហើមសម្រួលអាការៈនៃជំងឺហឺត និងរោគសញ្ញានៃប្រតិកម្មអាឡែកស៊ីផងដែរ។

២-ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖នោះក៏ព្រោះតែខ្ទឹមក្រហមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ polyphenols ដែលមានប្រសិទ្ធិភាពការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺផ្សេងៗគួរអោយកត់សម្គាល់។

៣-ទប់ស្កាត់ជំងឺមហារីក៖ក្នុងចំណោមប្រភេទនៃខ្ទឹមទាំងអស់ ខ្ទឹមក្រហមគឺមានប្រសិទ្ធិភាពខ្ពស់ជាងគេក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។ នោះក៏ព្រោះតែខ្ទឹមក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ quercetin និងសារធាតុ anthocyanin ដែលកម្ចាត់រ៉ាឌីកាល់សេរីបង្កជំងឺមហារីកក្នុងរាងកាយ។

៤-បង្កើនសុខភាពបេះដូងឮ៖ខ្ទឹមក្រហមមានផ្ទុកសារធាតុ flavonoids ដែលជួយក្នុងការបង្កើនសុខភាព បេះដូងល្អប្រសើរ។លើសពីនេះទៅទៀត ខ្ទឹមក្រហមក៏ជាប្រភពនៃសមាសធាតុ organosulfur និង thiosulfinates  ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូង ព្រមទាំងជំងឺដាច់សសៃឈាមក្នុងខួរក្បាលផងដែរ។

៥- គ្រប់គ្រងជាតិស្ករក្នុងឈាម៖សារធាតុ chromium នៃខ្ទឹមក្រហមធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរ ជួយក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ខណៈដែលសមាសធាតុ sulfur ជួយបញ្ចុះជាតិស្ករក្នុងឈាមដោយបង្កើនការផលិតអាំងស៊ុយលីន។ ហើយកម្រិតនៃជាតិស្ករក្នុងឈាមត្រឹមត្រូវនឹងជួយអោយអ្នកជៀសផុតពីជំងឺទឹកនោមផ្អែម៕

សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE