វិធីធ្វើមឹកកងបំពងស្រួយឆ្ងាញ់!

79

គ្រឿងផ្សំ៖ មឹក ១គីឡូធំៗល្មម, ស៊ុត ១-២គ្រាប់ (វាយបញ្ចូលគ្នា), ម្សៅបំពង ១កូនចានចង្កឹះកន្លះ, កំទេចនំបុ័ង (កញ្ចប់អាចរកទិញបាន) ២កូនចានចង្កឹះ, អំបិល បន្តិច, ម្រេចម៉ត់ បន្តិច, ប្រេងសម្រាប់បំពង។

វិធីធ្វើ៖

១.យកមឹកធ្វើអោយស្អាតហើយលាង រួចកាត់ជាកងៗ ហើយយកប្រឡាក់លាយជាមួយអំបិល និងម្រេច (ដើម្បីបន្ថែមរសជាតិ អាចថែមថយតាមចំណូលចិត្ត) ប្រឡាក់អោយសព្វទុកចោល ៥នាទី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលទុកអោយក្តៅសម្រាប់បំពង យកមឹកប្រឡាក់ជាមួយម្សៅបំពង ប្រឡាក់ជាមួយស៊ុត និងកំទេចនំបុ័ង ហើយយកដាក់ចូលបំពងអោយឆ្អិនក្រៀមល្មមតាមចំណូលចិត្ត

៣.ឆ្អិនហើយស្រង់អោយស្រក់ប្រេង រួចបរិភោគអាចជ្រលក់ជាមួយទឹកម្ទេស ទឺកប៉េងប៉ោះ…តាមចំណូលចិត្ត ជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE