កប៉ាល់យក្ស ឆ្លងកាត់ព្រែកដ៏វែងអន្ទាយ ពុះចែកផ្ទាំងថ្មដ៏ធំមហិមា

117

Corinth Canal គឺជាឈ្មោះព្រែកមួយ ដ៏ស្រស់ស្អាត ពុះចែកផ្ទាំងថ្មយក្ស ដ៏មហិមាជា ២ ជាចំណែក
ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសក្រិក។ ព្រែ Corinth Canal ជាតំបន់ទេសចរណ៍មួយពោរពេញ
ទៅទេសភាពដ៏ស្រស់ត្រកាល មានទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាមួយនឹងផ្លូវរថភ្លើង សាងសង់
ឡើងឆ្លងកាត់ព្រែក អមជាមួយនឹងបរិយាកាស ខ្យល់បរិសុទ្ធ  បង្កើតបាន  ជាតំបន់កម្សាន្តធម្មជាតិ
ដ៏ផ្អែមល្ហែមសម្រាប់ភ្ញៀវទេសចរមកសម្រាកលំហែកាយ។

207579197c026badaefo-30-06-2014--13-32-20

ព្រែកនេះ មានប្រវែង ៦,៤គីឡូម៉ែត្រ មានទទឹង ២១,៤ម៉ែត្រ និងមានកំពស់ ៤៥ម៉ែត្រពី ផ្លូវរថភ្លើង
។ ចំណែកឯ ផ្ទាំងថ្មយក្សដ៏ធំនេះ មានកំពស់ ៩០ម៉ែត្រ ស្ថិតនៅពីលើកំពស់កម្រិតទឹកសមុទ្រ។

ព្រែកដ៏ទាក់ទាញនេះ អាចឱ្យកប៉ាល់ដឹកអ្នកដំណើរជាភ្ញៀវទេសចរ   ចូលមកកម្សាន្ត  យ៉ាងច្រើន
កោះករ  មានកប៉ាល់ទេសចរណ៍ដល់ទៅ ១១,០០០ កប៉ាល់  បានធ្វើដំណើរកម្សាន្តឆ្លងកាត់ព្រែក
នេះ៕

SHARE