ប្លែកមាត់ជាមួយនឹងបុកកាពិពងទាប្រៃ!

97

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរ ២គ្រាប់, កាពិ ១ស្លាបព្រាកាហ្វេកន្លះ, ខ្ទឹមស ១០កំពឹស, ម្ទេស ៨-១០គ្រាប់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, បន្លែអន្លក់ ត្រសក់, ត្រប់, ពពាយ, សណ្តែកកួរ, ស្ពៃក្តោប…(តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.យកពងទាប្រៃមកពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក

២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច)

៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា ហើយដាក់ពងទាប្រៃ (ពងក្រហម)ចូលបុកចូលគ្នាឲ្យសព្វ ដាក់ទឹកក្រូចឆ្មារ ទឹកត្រី និងស្ករត្នោតចូលកូរចូលគ្នាឲ្យសព្វ រួចហើយដាក់ពងទាប្រៃ(សាច់ពណ៌ស)ចូលកូរចូលគ្នាឲ្យសព្វជាការស្រេច

៤.រៀបចំបន្លែអន្លក់ដាក់ចាន ដួសទឹកកាពិពងទាប្រៃដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់ណាស់៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE