(មានវីដេអូ)វិធីដាំដូងតឿឲ្យល្អ ធំលឿន បានផ្លែលឿន ២ទៅ៣ឆ្នាំបាផលហើយ

1135

*វិធីដាំ៖

– ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
– លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
– ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ
– ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់
– រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ

16143353_1130189677090033_6471686549095361063_n
– ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ
– ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។
– ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
– ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី
– ហាមដុតភ្លើងក្នុងចំការដូង

15622006_1280646078691691_8793258813121576154_n
*ចំណាំ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។
– ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។

13654313_1759594790920701_7352121070145549676_n
– ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។

15202615_1230590587033796_4455429036184433933_n
– បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!
ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។
ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។
សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភព លោក កាន់ ចន្ធី
បន្ថែម៖ សំរាប់ការដាំបែបលើករោង

11898790_2101931786614198_5164548573496608443_n
ផ្លង់ទី១ ទទឹងរោង 6.9 ម៉ ទទឹងប្រឡាយទឹក 6.9 ម៉ ទទឹងរវាងការដាំ 8 ម៉ បាទ
ផ្លង់ទី២ ទទឹងរោង 9.9 ម៉ ទទឹងប្រឡាយ 3.9 ម៉ រយះដាំពីមាត់ប្រឡាយ 1.5 ម៉ រយះរវាងដើម 8 ម៉
យើងនិងសល់ ប្រលោះកណ្ដាលសំរាប់ធ្វើការ 6.9 ម៉ បាទ បើមើលថែល្អ រយះពេល៣ឆ្នាំ បានទទួលផលហើយបាទ

SHARE