របស់អេតចាយសោះ លក់ដេញថ្លៃបានជិត ៤០.០០០ ដុល្លារ

415

សូមមើលឱ្យកៀករថយន្ត Ferrari 512 BB ឆ្នាំ ១៩៨៣ មួយគ្រឿងនេះ។ តើអ្នកឃើញដែកទាំងអស់ត្រូវភ្លើងឆេះដែរទេ? តើនៅខាងក្នុងមានសល់អ្វីទេ? ពិតណាស់ អ្នកមិនបានឃើញសល់អ្វីទាំងអស់ ប៉ុន្តែនៅតែមានអ្នកហ៊ានទិញវាក្នុងតម្លៃ ៣៩.៧៥០ ដុល្លារនៅលើវេបសាយលក់ដេញថ្លៃរថយន្តមួយឈ្មោះថា www.copart.com។

1-10-2 1-9-3 1-8-5

 

ពុំមានព័ត៌មានលម្អិតអំពីមូលហេតុដែលឡាននេះឆេះទេ ប៉ុន្តែបើទិញហើយគឺដឹងតែទិញ។ រថយន្ត Ferrari មិនមែនថាមិនអាចជួសជុលបាននោះទេ។ មានគ្រឿងបន្លាស់គ្រប់ទីកន្លែង ដែលអាចស្តារឡើងវិញបាន សម្រាប់រថយន្តដែលមិនទាន់ឆេះខូច។

1-7-5 1-6-6 1-5-7

ប៉ុន្តែរថយន្តមួយនេះវិញគ្មានសេះសល់អ្វីដើម្បីទុកឱ្យជួសជុលបានឡើយ សូម្បីតែដៃចង្កូចក៏ឆេះខ្លោចខ្ទេចខ្ទីអស់ដែរ។រថយន្ត Ferrari 512 BB ចេញលក់ដំបូងគឺមានតម្លៃជាមធ្យមប្រមាណ ៣០០.០០០ ដុល្លារ៕

1-4-10 1-3-10 1-2-10 1-1-14

 

SHARE