​ចេកទុំ​និង រមៀត​ជួយឲ្យស្បែកមុខមានសំណើម​រលោង​ម៉ដ្ឋខៃ​

30

​+គ្រឿងផ្សំ
-​ម្ស៉ៅ​រមៀត មួយ​ចិប
-​ចេក​ទុំ​ ២​ស្លាបព្រា​(​ចេកទុំ​កិន​ម៉ដ្ឋ​)
-ម្ស៉ៅ​សូដា​ មួយ​ស្លាបព្រា+វិធីប្រើ
-​គ្រាន់តែ​យក​ម្ស៉ៅ​រមៀត​មួយ​ចិប លាយ​ជាមួយ​ចេក​ទុំ​២​ស្លាបព្រា​(​ចេកទុំ​កិន​ម៉ដ្ឋ​) ច្របល់​ឲ្យចូល​គ្នា​សព្វ ហើយ​បន្ថែម​ម្ស៉ៅ​សូដា​មួយ​ស្លាបព្រា​ចូល រួច​កូរ​ឲ្យ​សព្វ​ម្តងទៀត
-យក​វា​មក​លាប​លើ​ផ្ទៃមុខ រក្សាទុក​ឲ្យ​ស្ងួត​ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​-ធ្វើបែបនេះ​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ស្បែក​មុខ​របស់​អ្នកនឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពី​ស្ងួត​មក​មាន​សំណើម ហើយ​រលោង​ម៉ដ្ឋខៃ​បន្តិច​ម្តងៗ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE