វិធីធ្វើតុងយ៉ាំសាច់មាន់!

130

គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម, ផ្សិត (ផ្សិតចំបើង ឬផ្សិតស) ១៥០ក្រាម, ប៉េងប៉ោះ ១-២ផ្លែ ហាន់ជាចំណិត, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស, ម្ទេសឆា ៨០ក្រាម, ទឹកដោះគោស្រស់ ១៥០ក្រាម, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ម្ទេសក្រៀម និងស្លឹកជីរណាហាន់, ទឹក ៥០០មីលីលីត្រ។

វិធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ​ រួចដាក់រំដេង, គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច និងម្ទេសចូលទុកមួយរំពុះ ហើយដាក់សាច់មាន់ចូលរម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូលទុកឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី និងម្ទេសឆាចូលកូរចូលគ្នាទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាឲ្យសព្វទុកឲ្យពុះ ហើយដាក់ស្លឹកជីរណា, ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូលជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE