វិធីធ្វើត្រីចំហុយទឹកស៊ីអ៊ីវ!

165

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ទឹមស ៨-១០កំពឹស ហាន់ស្តើងៗ, ខ្ញីហាន់ជាសរសៃៗ កន្លះកូនចានចង្កឹះ, ស្លឹកខ្ទឹមហាន់ខ្លីៗល្មម កន្លះកូនចានចង្កឹះ, ម្ទេសប្លោក ២-៣ផ្លែហាន់ជាសរសៃៗ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកធម្មតា កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.ធ្វើត្រីលាងអោយស្អាត រួចវះវាជាឆ្នូតៗទុកមួយឡែក

២.យកចានដាក់លាយទឹកជាមួយទឹកស៊ីអ៊ីវ, ប្រេងល្ង និងស្ករសចូលកូរចូលគ្នា

 

៣.យកចានសម្រាប់ដាក់ចំហុយត្រីដាក់រៀបខ្ទឹមស រួចយកត្រីដាក់ពីលើ ហើយចាក់គ្រឿងដែលលាយហើយស្រោចពីលើត្រីអោយសព្វ រួចដាក់ខ្ញី, ស្លឹកខ្ទឹម និងម្ទេសប្លោកពីលើ

៤.បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល ១០-១៥នាទី ឆ្អិនជាការស្រេច៕

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE